Connect with us

ក្រុម មហាហង្ស អលស្តា បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ក្នុងសាល TIGER Cup ឆ្នាំ២០២០

ភ្នំពេញ៖ ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល TIGER Cup ឆ្នាំ២០២០ បានបញ្ចប់ជាស្ថាពរហើយនៅល្ងាចថ្ងៃអាទិត្យ ទី២១ កុម្ភៈ ដោយក្រុម មហាហង្ស អលស្តា បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះ ឪម៉ាល់ អេហ្វស៊ី ៩ ទល់នឹង ៤ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

នាទីលាន The Blue ក្រុម មហាហង្ស អលស្តា ធ្វើបានយ៉ាងល្អដោយនាំមុខក្រុម ឪម៉ាល់ អេហ្វស៊ី តាំងតែពីវគ្គទី១ ហើយចូលដល់វគ្គទី២ ក៏នៅតែធ្វើបានល្អដោយកីឡាករ កែវ សុចិត្រា រក, តុង ចន្ទមុន្នី និង សេង ពៃទូ ជាអ្នករកគ្រាប់បាល់ជូនក្រុមជើងឯក។ ចំណែកក្រុមលេខ៣ បានទៅលើក្រុម Loading ដោយបានយកឈ្នះក្រុម Tai Chi FC ក្នុងលទ្ធផល ១៣ ទល់នឹង ១១ ។

សម្រាប់ពានរង្វាន់ផ្សេងៗដែលបានផ្តល់ជូនរួមមាន៖ កីឡាករល្អជាងគេបានទៅកីឡាករ កែវ ជាតួ , អ្នកចាំទីល្អបានទៅលើ វង្ស ដារ៉ា និង គ្រូបង្វឹកល្អបានទៅលោក នៃ ប៊ុនសុភ័ត្រា (ដែលសុទ្ធតែមកពីក្លិបមហាហង្ស ), កីឡាកររកគ្រាប់ច្រើនជាងគេបានទៅ ឌុក សុផាត មកពីក្លិប Tai Chi FC ដោយរកបាន ២៦ គ្រាប់។

សូមបញ្ជាក់ថា ក្រហមបាល់ទាត់ មហាហង្ស អលស្តារ ដែលបានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ Tiger Futsal Cup 2020 និងតំណាងឱ្យកម្ពុជាចេញទៅប្រកួតក្រៅប្រទេស ពានរង្វាន់ AFF Futsal Club Championship ដែលគ្រោងធ្វើនៅប្រទេស វៀតណាម នាឆ្នាំ ២០២១នេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម