Connect with us

“បេះដូងវង្វេងស្នេហ៍” ពិតជាវង្វេងពិតមែនដល់ថ្នាក់បងប្អូនបង្កើតស្រលាញ់បុរសតែមួយ

អត្ថបទ៖ គង់ ចាន់ស្រីនុច

កម្សាន្ត៖ ភាពយន្តហ្វីលីពីន តែងមានការគាំទ្រខ្លាំងពីបណ្តាប្រទេសនានាជាច្រើន ដែលក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ កន្លងមក អ្នកគាំទ្រនៅប្រទេសកម្ពុជា ជាច្រើនបានជក់ចិត្តជាមួយភាពយន្តហ្វីលីពីនដែលសាច់រឿងក៏ល្អ រីឯតួសម្តែងប្រុសស្រីក៏ពោរពេញទៅដោយសមត្ថភាពពេញខ្លួនទៀតផង។

ដូចនេះហើយ ទើបក្នុងខែកុម្ភៈនេះ ស្ថានីយទូរទស្សន៍ CTN បានពាំនាំសាច់រឿងថ្មីមួយទៀត កាន់តែជក់ចិត្តដិតអារម្មណ៍នោះគឺ “បេះដូងវង្វេងស្នេហ៍” ដែលពោរពេញទៅដោយបញ្ហាស្មុគស្មាញ ចាក់ស្រេះ ជម្លោះក្នុងគ្រួសារមិនចេះចប់។

ជម្លោះ និងការសងសឹកបានកើតឡើងដោយប្អូនស្រីបានទាក់ទងជាមួយស្វាមីបងស្រីខ្លួន រហូតការសងសឹកប្រែក្លាយជាក្តីស្រលាញ់ពិតប្រាកដ បណ្តាលឱ្យបញ្ហាកាន់តែធ្ងន់ឡើង។ សាច់រឿងមួយនេះ បានធ្វើឱ្យទស្សនិកជនមានចម្ងល់គ្រប់គ្នា ថាតើសមីខ្លួន តួប្រុស និងចាស់ទុំទាំងអស់នឹងដោះស្រាយបញ្ហានេះដោយវិធីណា?

ចង់ដឹងសាច់រឿងកាន់តែច្បាស់ កុំភ្លេចតាមដានរឿងភាគហ្វីលីពីនដែលនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN ទាំងអស់គ្នារៀងរាល់ថ្ងៃចន្ទ-សុក្រ ចាប់ពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១ ព្រឹកតទៅ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម