Connect with us

សេះប្រណាំង Mishriff ឈ្នះជើងឯកកម្មវិធី Saudi Cup

អារ៉ាប៊ីសាអ៊ូឌីត៖ សត្វសេះប្រណាំងដែលមានឈ្មោះថា Mishriff បានទទួលជ័យជម្នះនៅក្នុងការប្រកួតកម្មវិធី Saudi Cup ធ្វើឡើងនាទីក្រុង Riyadh ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត។

ជាក់ស្តែង សេះអាយុ៤ឆ្នាំ ដែលត្រូវជិះដោយកីឡាករអង់គ្លេស David Egan បានចាប់ផ្តើមចេញដំណើរទីតាំងលេខ១២ ហើយវាបានប្រើល្បឿនរត់យ៉ាងលឿនរហូតមកដល់ទីព្រ័ត្រមុនគេដោយប្រើពេលអស់ ១នាទី ៤៩វិនាទី ចុច៥៩ លើទីលានដែលមានចម្ងាយផ្លូវ ១៨០០ម៉ែត្រ។ សេះប្រណាំងឈ្មោះ Charlatan ជិះដោយកីឡាករអាមេរិក Mike Smith បានទទួលចំណាត់ថ្នាក់លេខ២ ហើយសេះប្រណាំងឈ្មោះ Great Scot ជិះដោយកីឡាករម្ចាស់ផ្ទះ Adel Alfouraidi បានទទួលចំណាត់ថ្នាក់លេខ៣។

សូមបញ្ជាក់ថា កម្មវិធី Saudi Cup នេះត្រូវចាត់ទុកជាកម្មវិធីប្រណាំងសេះដែលមានប្រាក់រង្វាន់ច្រើនជាងគេបំផុតក្នុងចំណោមការប្រកួតទាំងអស់ ដោយប្រាក់រង្វាន់មានចំនួនដល់ទៅ ២០លានដុល្លារឯណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម