Raheem Sterling តែតបញ្ចូលទី១គ្រាប់ជួយឱ្យ Man City ឈ្នះ Arsenal រក្សាគម្លាតពិន្ទុកំពូលតារាង១០ពិន្ទុ
អង់គ្លេស៖ ក្រុម Man City បានធ្វើដំណើរទៅយកឈ្នះក្រុម Arsenal ដល់ក្នុងទឹកដី Emirates នៅក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី២៥ ដោយលទ្ធផល ១-០ ប៉ុណ្ណោះ។
ជាការពិត គ្រាប់បាល់របស់ក្រុមមេឃខៀវបានកើតឡើងតាំងពី២នាទីដំបូងដោយ Riyad Mahrez ជាអ្នកចែកបាល់ឱ្យ Raheem Sterling ធ្វើការតែតបញ្ចូលទី។
ក្រុមទាំង២នៅតែបន្តវាយលុកទៅវិញទៅមក ដោយស្ថិតិនៅក្នុងការប្រកួតនេះគឺ Man City គ្រប់គ្រងបាល់ ៥៥ភាគរយ មានឱកាសស៊ុត១៥ដង រីឯ Arsenal មានឱកាសស៊ុតតែ៧ដងប៉ុណ្ណោះ។ ទោះយ៉ាងណា មិនមានគ្រាប់បញ្ចូលទីជាបន្តទេ ទើបលទ្ធផលខាងលើរក្សាដល់ចប់ការប្រកួត។
នេះជាជ័យជម្នះទី១៨ជាប់គ្នារបស់ក្រុមលោក Pep Guardiola។ ជាមួយ៣ពិន្ទុនេះ ក្រុម Man City នៅឈរកំពូលតារាងដដែលដោយមាន៥៩ពិន្ទុ រក្សាគម្លាត១០ពិន្ទុពីក្រុម Man UTD ដែលបានឈ្នះ Newcastle ៣-១។ រីឯ Arsenal នៅពាក់កណ្តាលតារាងលេខ១០ មាន ៣៤ពិន្ទុ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍