Connect with us

លោក Pep Guardiola ទម្លាយថា កីឡាករខ្លះអាចចាកចេញនៅរដូវក្ដៅនេះ

អង់គ្លេស៖ លោក Pep Guardiola បានលើកឡើងថា រាល់កីឡាករទាំងអស់របស់ Manchester City សក្ដិសមនឹងស្នាក់នៅទីនោះច្រើនឆ្នាំតទៅមុខទៀត ប៉ុន្ដែលោកបានទទួលស្គាល់ថា កីឡាករខ្លះក្នុងចំណោមពួកគេ នឹងចាកចេញនៅរដូវក្ដៅខាងមុខនេះ។

រឿងពិបាកដែលលោក Guardiola ត្រូវដោះស្រាយនោះ គឺការដោះដូរកីឡាករនៅរដូវក្ដៅខាងមុខ ដើម្បីពង្រឹងក្រុមរដូវកាលបន្ទាប់។
លោកបាននិយាយថា៖ “អ្វីដែលខ្ញុំជឿជាក់នោះ គឺកីឡាករទាំងអស់ សក្ដិសមនឹងរួមរស់នៅទីនេះច្រើនឆ្នាំទៅមុខទៀត។ គុណភាពដែលពួកគេមានគឺអស្ចារ្យខ្លាំងណាស់ គ្មានអ្វីអាចប្រកែកបានឡើយ។ ប៉ុន្ដែពីមួយឆ្នាំទៅមួយឆ្នាំ ស្ថានភាពគឺមានការប្រែប្រួល ព្រោះកីឡាករខ្លះ ទទួលយកតំណែងរបស់ខ្លួន ហើយកីឡាករខ្លះទៀតមិនទទួលយកទេ”។

គួរបញ្ជាក់ផងដែរថា Manchester City កំពុងតែធ្វើបានល្អនារដូវកាលនេះ ទាំងក្នុងលីគនិង UEFA Champion league ហើយលោក Pep សង្ឃឹមថា គាត់នឹងជួយ Man City លើកពាន Champion league ជាលើកដំបូងចាប់តាំងពីគាត់ចាកចេញពី Barca៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម