Connect with us

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការចម្លងជំងឺកូវីដ១៩លើកនេះ មានភាពសាំញ៉ាំ និងឆ្លងលឿនជាងព្រឹត្តិការណ៍មុនៗ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ស្ថានភាពការឆ្លងជំងឺកូវីដ១៩ មិនសូវអំណោយផលសម្រាប់ប្រទេសកម្ពុជានោះទេ ព្រោះថាមានភាពសាំញ៉ាំ ជាងព្រឹត្តិការណ៍មុខៗ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ នៅទីស្ដីការ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា៖ “ជោគជ័យ ឬមិនជោគជ័យសម្រាប់ការឆ្លងជំងឺកូវីដ១៩គឺអាស្រ័យលើប្រជាពលរដ្ឋខ្លួនឯងក្នុងការការពារខ្លួនពីព្រោះវិធានការបានដាក់ចេញជាច្រើនអស់ហើយ”។ លោកស្រីបន្ដថា ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅពេលនេះមានការពិបាកជាងព្រឹត្តិការណ៍សហគមន៍លើកមុនៗ ពីព្រោះថាមានការពិបាកស្មុគស្មាញ ហើយមានការឆ្លងលឿនជាងមុនទៀត។

លោកស្រីបន្ថែមថា ព្រឹត្តិការសហគមន៍២០កុម្ភៈមានករណីឆ្លងច្រើន ហើយមានករណីបំប្លែងខ្លួនពីវីរុសកូវីដ១៩ទៀត ដែលជាក់ស្តែងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុប៥៩៣នាក់ និងអ្នកជាសះស្បើយ៤៧៥នាក់ អ្នកកំពុងព្យាបាល១១៦នាក់ ក្នុងនោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានការកើនឡើងដល់៩៩ ករណីហើយ៕

ប្រភព៖ AKP

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម