Connect with us

ក្រសួងការងារ ផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: នៅភ្នំពេញនិងខេត្តកណ្តាល

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងទាំងអស់ ជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់មានការជូនដំណឹងជាថ្មី។

យ៉ាងណាមិញ គ្រប់គ្រឹះស្ថានអាចបន្តដំណើរការសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ ឬអនឡាញ (ONLINE)។

ការផ្អាកនេះ គឺយោងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម