Connect with us

កម្មវិធីកូវ៉ាក់ នឹងបញ្ជូនវ៉ាក់សាំង AstraZeneca មកកាន់កម្ពុជា ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា WHO បានមានប្រសាសន៍ថា កម្មវិធីកូវ៉ាក់ (COVAX) របស់ WHO នឹងបញ្ជូនវ៉ាក់សាំងបង្ការកូវីដ១៩ AstraZeneca មកកាន់ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ។

លោកស្រី បានប្រកាសដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ នៅទីស្ដីការ ក្រសួងសុខាភិបាល។

លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្ន វ៉ាក់សាំងចំនួន២ ត្រូវបាន WHO អនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ ក្នុងនោះ រួមមាន Pfizer និង AstraZeneca ។ សម្រាប់វ៉ាក់សាំង AstraZeneca ដែល WHO អនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ នោះផលិតឡើងនៅប្រទេសឥណ្ឌា និង សាធារណរដ្ឋកូរ៉េ តែប៉ុណ្ណោះ។

លោកស្រីបន្តថា វ៉ាក់សាំងរបស់ប្រទេសចិន Sinopharm បានស្ថិតក្នុងដំណាក់កាលវាយតម្លៃចុងក្រោយរបស់ WHO ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម