មិនចង់ពិបាកអ្នកដទៃ បុរសម្នាក់លោតចូលភ្នក់ភ្លើងសម្លាប់ខ្លួន នៅប្រទេសថៃ
ថៃ៖ បុរសម្នាក់ បានសម្លាប់ខ្លួន ដោយបានលោតចូលក្នុងភ្នក់ភ្លើង ក្នុងវត្តមួយ នៅភាគខាងឦសានប្រទេសថៃ កាលពីថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈអ្នកស្គាល់បុរសនេះបានប្រាប់ថា គាត់ បានមានជំងឺបេះដូងប្រចាំកាយយូរយារណាស់មកហើយ។
មុនធ្វើអត្តឃាត បុរសខាងលើ បានផ្ញើសារទៅកាន់មិត្តភ័ក្តិរបស់ពួកគេចំនួន២នាក់ ថា “ខ្ញុំមិនអាចទ្រាំរស់នៅបានទៀតទេ”។ ហេតុការណ៍នេះ កើតឡើងនៅវត្ត Pa Suan Nhoi ។
ពេលទៅដល់ទីតាំងកើតហេតុ សមត្ថកិច្ច និងអ្នកពន្លត់អគ្គិភ័យ បានប្រទះឃើញភ្លើងកំពុងឆេះ ដែលបុរសនោះបានប្រើប្រាស់ឈើដើម្បីដុត។ នៅពេលភ្លើងត្រូវបានពន្លត់ ទើបគេប្រទះឃើញឆ្អឹងមនុស្ស ហើយនៅក្បែរនោះ ក៏ប្រទះឃើញម៉ូតូកង់បី១គ្រឿង ដែលមានផ្ទុកសម្ភារឧបករណ៍ជួសជុលម៉ូតូ។
បុរសខាងលើ ត្រូវបានរាយការណ៍ថា មានឈ្មោះ Chaiyum Sornharn អាយុ ៥០ឆ្នាំ។ គាត់ក៏បានបង្ហោះសារចម្លែកៗនៅលើហ្វេសប៊ុក ដូចជា “លាហើយមិត្តភ័ក្តិទាំងអស់គ្នានៅថ្នាក់ទី៣ ជូនពរសុខសប្បាយ ស្រឡាញ់អ្នកទាំងអស់គ្នា” និង “ខ្ញុំអស់កម្លាំងណាស់ ខ្ញុំមិនអាចសូម្បីតែដើរ អភ័យទោសខ្ញុំផង ខ្ញុំមិនអាចទ្រាំរស់នៅបានទៀតទេ”៕
ប្រភព៖ Bangkok Post
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍