ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បដិសេធថា មេរោគកូវីដ១៩ មិនមែនកើតចេញពីសត្វប្រចៀវក្នុងប្រទេសកម្ពុជាទេ
ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើការស្រាវជ្រាវជាច្រើនឆ្នាំមកហើយ ទៅលើសត្វប្រចៀវ និងមេរោគដែលឆ្លងដោយសារសត្វប្រចៀវនេះ។ ការសិក្សានេះ មិនមែនផ្តោតតែទៅលើមេរោគកូរ៉ូណាតែមួយនោះទេ គឺមានការសិក្សាទៅផ្នែកផ្សេងៗទៀត ព្រោះចង់ដឹងថា ការចម្លងពីសត្វប្រចៀវទៅមនុស្ស និងពីមនុស្សទៅសត្វប្រចៀវ និងជាពិសេសទៅទៀតនោះជាប្រភេទជំងឺកើតឡើងថ្មីៗ។ នេះជាការលើកឡើងដោយ លោកស្រី ឡូរ៉ង់បារ៉ែល ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពីការបំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាកូវីដ-១៩ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី បានបន្តថា អ្នកវិទ្យាសាស្ត្របានធ្វើការវិភាគទៅលើមេរោគ បានធ្វើការវិភាគ ពិនិត្យមើលទៅលើលក្ខណៈរបស់មេរោគ ដោយពិនិត្យទៅលើសំណាកចំនួន ១៣០ ក្នុងចំណោមនេះ ឃើញមានសំណាកចំនួន ២ ដែលវិជ្ជមានមេរោគកូរ៉ូណា ដែលមានលក្ខណៈស្រដៀង ជាមួយមេរោគកូវីដ-១៩ ដែលកើតឡើងនេះ។ ការស្រដៀងគ្នានេះ មិនមែនជាមេរោគតែមួយនោះទេ ព្រោះការចម្លង និងលក្ខណៈនៃការចម្លងមានភាពខុសគ្នា រវាងមេរោគកូរ៉ណា និងមេរោគកូវីដ-១៩។ ម្យ៉ាងវិញទៀត ការរកឃើញនេះ មិនមែនរកឃើញតែក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទេ គឺមានការរកឃើញនៅប្រទេសផ្សេងៗទៀតនៅលើពិភពលោក និងក្នុងតំបន់ផងដែរ ដូចជានៅប្រទេសចិន ប្រទេសថៃ ជាដើម។ ការរកឃើញនេះ មិនមានន័យថា មេរោគនេះកើតចេញពីប្រទេសកម្ពុជានោះទេ ហើយក៏មិនមែនជាការរកឃើញតែឯកឯងក្នុងប្រទេសកម្ពុជានោះដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍