Connect with us

ទង់ជាតិ ត្រូវបានបង្ហូតតែពាក់កណ្ដាលនៅអាមេរិក ក្រោយកូវីដ១៩សម្លាប់ប្រជាជនខ្លួនកន្លះលាននាក់

អាមេរិក៖ ប្រជាជននៅទូទាំងសហរដ្ឋអាមេរិក នឹងបង្ហូតទង់ជាតិត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលបានកើនដល់ តួលេខ៥០ម៉ឺននាក់នាក់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

តួលេខស្លាប់ដោយសារកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនលើសពី ៥០០.០០០ នាក់។ នេះជាចំនួនស្លាប់ចំពោះពលរដ្ឋអាមេរិក ដែលច្រើនជាងការស្លាប់ក្នុងសង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ និងសង្គ្រាមវៀតណាមបូកបញ្ចូលគ្នាទៅទៀត ក្នុងរយៈពេល១ឆ្នាំ។

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធរបស់អ្នកស្លាប់ដោយសារកូវីដ១៩។

អាមេរិក មានអ្នកស្លាប់ច្រើនជាងគេនៅលើពិភពលោក ឬស្មើនឹង ២០% នៃចំនួនអ្នកស្លាប់ដោយសារកូវីដ១៩។ តួលេខឆ្លងសរុបបានកើនដល់ ២៨.៨២៦.៣០៧ នាក់ នេះបើយោងតាម Worldometers ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម