ជាតារាស្រីជំនាន់ក្រោយក៏ពិតមែន ក៏ Mookda ឆក់បានបេះដូងអ្នកគាំទ្ររហូតជាប់ឈ្មោះជាតួឯកស្រីដែលមានប្រជាប្រិយភាពជាងគេ
ថៃ៖ ស្រីស្អាត Mookda Narinrak វ័យ ២៤ ឆ្នាំ ជាតារាស្រីជំនាន់ក្រោយក្នុងអាជីពជាតារាសម្តែងកំពុងទទួលបានប្រជាប្រិយភាពខ្លាំងដែលនាងបានឆក់យកបេះដូងអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសបានយ៉ាងច្រើន។
ក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយនោះ Mook ថែមទាំងមានសមត្ថភាពសម្តែងមិនចាញ់រៀមច្បងឡើយ ដោយនាងបានក្តាប់តំណែងជាតួឯកក្នុងភាពយន្តជាច្រើនផងដែរ។
គួរបញ្ជាក់ដែរថា ក្រៅពីអាជីពជាតារាសម្តែងហើយនោះ Mook ថែមទាំងជាតារាបង្ហាញម៉ូត និងជាអ្នករាំដ៏ស្ទាត់ជំនាញមួយរូបទៀតផង។
Mook បានសម្រេចចូលប្រឡូកក្នុងសិល្បៈ ក្រោយបញ្ចប់ការប្រកួតបវរកញ្ញាកាលពីឆ្នាំ២០១១។ មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែប្រឡូកក្នុងការសម្តែងមិនបានប៉ុន្មានផង តារាស្រីរូបនេះ បានទទួលសំឡេងឆ្នោតពីអ្នកគាំទ្រ ជាតួឯកស្រីម្នាក់ ដែលមានប្រជាប្រិយភាពជាងគេ ប្រចាំឆ្នាំ២០២០៕
ប្រភព៖ thaiupdate
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍