ក្មេងប្រុសអាយុ ២ឆ្នាំមួយរូប បានយកស្លាបព្រាទៅដោតក្នុងរន្ធព្រីភ្លើងឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌
ហ្វីលីពីន៖ ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់មកពីទីក្រុង Quezon ប្រទេសហ្វីលីពីន មានឈ្មោះ Jake Angara បានឆក់ស្លាប់ភ្លាមៗ ក្រោយ Jake បានយកស្លាបព្រាដែកដោតចូលក្នុងរន្ធព្រីភ្លើង ដោយហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះ។
ម្តាយរបស់កុមាររងគ្រោះមានឈ្មោះ Elorisa Angara បានរៀបរាប់ប្រាប់ប៉ុស្ថិ៍ទូរទស្សន៍ថា ខ្លួនបានប្រើស្លាបព្រាដែកសម្រាប់លាយម្សៅទឹកដោះកូនឱ្យកូន ដោយទុកវាផុតពីដៃក្មេងហើយ ប៉ុន្តែកូនរបស់នាង នៅតែអាចឈោងយកមកលេងបានរហូតបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរគ្រោះថ្នាក់ដល់ជីវិតបែបនេះ។
Elorisa Angara បានបញ្ជាក់ថា មុនពេលកើតហេតុ នាងបានឮសំឡេងផ្ទុះអ្វីម៉្យាងពីក្នុងផ្ទះ នៅពេលដែលនាងបើកទ្វារមក ស្វាមីនាងក៏បានប្រាប់ថា កូនប្រុសបានឆក់នឹងព្រីភ្លើង ដោយមានការភិតភ័យខ្លាំងពេកអ្នកទាំង ២ ក៏បានបញ្ជូន Jake ទៅមន្ទីរពេទ្យ ប៉ុន្តែវាបានហួសពេលបាត់ទៅហើយ។ គួរបញ្ជាក់ដែរថា សពរបស់ Jake នឹងត្រូវបូជាក្នុងថ្ងៃនេះផងដែរ៕
ប្រភព៖ coconut
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍