Connect with us

អ្នកវាយតេន្នីសលេខ២ ពិភពលោក ឡើងដល់ វគ្គ៨នាក់ ចុងក្រោយ កម្មវិធី Stuttgart Open 2018

ការប្រកួតវាយតេន្នីស ទីលានវាលស្មៅ កម្មវិធី Stuttgart Open 2018 ដែលដំណើរការនាទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ បានដំណើរការដល់ ជុំទី២ ហើយកាលពីថ្ងៃពុធ ម្សិលមិញ។ជាលទ្ធផលគឺ កីឡាករលេខ២ ពិភពលោក មកពីស្វីស Roger Federer បានយកឈ្នះកីឡាករម្ចាស់ផ្ទះ Mischa Zverev តាមរយៈលទ្ធផល  3-6, 6-4 និង 6-2។

Federer មិនបានលេង គ្រប់ការប្រកួតលើទីលានដីឥដ្ឋ នៅរដូវកាលនេះ ដោយអះអាងថាគេចង់ផ្តោត សមាធិ តែទៅលើការប្រកួតលើទីលានវាលស្មៅប៉ុណ្ណោះ។ ក្រៅពីនេះគេកំពុងសម្លឹងមើលជើងឯក Wimbledon ជាលើកទី៩ ដែលការប្រកួតនឹងដំណើរការនាខែកក្កដា ខាងមុខ។

ដោយឡែក សម្រាប់ការឡើងទៅជុំជាបន្តនៃពានរង្វាន់ Stuttgart Open, Roger Federer នឹងចាំជួបអ្នកឈ្នះរវាងកីឡាករ អាហ្សង់ទីន Guido Pella និងកីឡាករឥណ្ឌា Prajnesh Gunneswaran៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com