Connect with us

កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នា ផ្តល់ការបណ្តុះបណ្តាលជំនាញបន្ថែម លើវិស័យកសិកម្ម នៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Liu Gaodao អនុប្រធានអង្គការ CATAS (Chinese Academy of Tropical Agricultural Sciense ) នៃប្រទេសចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ ដោយផ្តោតលើការបណ្តុះបណ្តាលលើវិស័យកសិកម្ម ។
ឯកឧត្តម ឡៅ ហ៊ីម អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានឲ្យដឹងថា ការចុះហត្ថលេខានេះ គឺចង់បង្កើនសមត្ថភាពក្នុងការកែច្នែផលិតផលកសិកម្ម និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាពទាំងនៅប្រទេសចិន និងកម្ពុជា ។ ជាងនេះទៅទៀត នឹងជួយប្រជាកសិករខ្មែរ ឲ្យចេះកែច្នៃផ្នែកដាំដុះ ក៏ដូចជាផ្នែកប្រមូល ដោយធ្វើយ៉ាងណា ឲ្យការប្រមូលផលត្រូវនឹងនិន្នាការពេលបច្ចុប្បន្ន និងអនាគត ដូចជាការប្រើប្រាស់ជី និងការប្រើប្រាស់ពូជជាដើម ។


សូមបញ្ជាក់ថា ក្រោយពិធីចុះហត្ថលេខានេះ ភាគីទាំងពីរ កម្ពុជា-ចិន នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន ទៀតរួមមាន ៖ ការផ្លាស់ប្តូរសម្ភារៈសិក្សាស្រាវជ្រាវ ឯកសារ និងព័ត៌មានពាក់ព័ន្ធ, កម្មវិធីផ្លាស់ប្តូរគ្រូ និងអ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រ, វគ្គបណ្តុះបណ្តាលរួមគ្នាសម្រាប់អ្នកគ្រប់គ្រង់ជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបណ្តុះបណ្តាលពីចម្ងាយ (Web distance training) ដែលគាំទ្រដោយអង្គការCATAS។
សូមបញ្ជាក់ថា គម្រោងមួយនេះ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលជាគំនិតផ្តួចផ្តួចរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ដែលកម្ពុជាជាដៃគូមួយនៅក្នុងយុទ្ធសាស្ត្រមួយនេះ ។ កន្លងមកមិនត្រឹមតែសហប្រតិ្តបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ ទេសចរប៉ុណ្ណោះទេ តែបានឈានចូលដល់ការជួយអភិវឌ្ឍវិស័យធនធានមនុស្សថែមទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម