ចង់ទៅធ្វើការនៅជប៉ុនមែនទេ! ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន នឹងបើកការិយាល័យនៅកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដែលចង់ទៅធ្វើការនៅជប៉ុន
ភ្នំពេញ ៖ នាយកប្រតិបត្តិនៃក្រុមហ៊ុន Fourth Valley Concierge ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បានស្នើរសុំការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបើកការិយាល័យមួយ នៅកម្ពុជា ។
ការស្នើរសុំនេះ បានធ្វើឡើងក្នុងជំនួបជាមួយនឹងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោក Yohei Shibasaki នាយកប្រតិបត្តិនៃក្រុមហ៊ុននេះ បានសុំកិច្ចគំាទ្រពីខាងក្រសួងការងារ និង បណ្តុះបណ្តលវិជ្ជាជីវៈ ដើម្បីបើកការិយាល័យក្រុមហ៊ុននៅកម្ពុជា ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា មុននឹងបញ្ជូនទៅបម្រើការងារនៅប្រទេសជប៉ុន។ លោកនាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា ក្រុមហ៊ុនរបស់លោកមានបទពិសោធន៍១០ឆ្នាំមកហើយ នៅតំបន់អាស៊ីអាគ្នេយ៍ គឺទទួលបានជោគជ័យជាខ្លាំង ។ លោកថា បច្ចុប្បន្ននេះយុវជនកម្ពុជា ក៏មានសមត្ថភាពដូចយុវជនដទៃទៀតនៅតាមបណ្តាលប្រទេសមួយចំនួនដែរ ដែលទទួលបានឳកាសទៅធ្វើការនៅប្រទេសជប៉ុន ។
ឯកឧត្តម រដ្ឋមន្ត្រី អ៊ិត សំហេង បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះសំណើនេះ ដោយឯកឧត្តម ស្នើដល់ក្រុមហ៊ុន ត្រូវរៀបចំឯកសារតាមនីតិវិធី ដែលតម្រូវទៅតាមច្បាប់ជាមុនសិន។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជារីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន ដែលមកដល់ពេលនេះ កម្ពុជា មានក្រុមហ៊ុនសហគ្រាសជាច្រើន របស់ជប៉ុន ចូលមកវិនិយោគនៅកម្ពុជា ។ រីឯខាងផ្នែកវិស័យការងារវិញ កម្ពុជាក៏បានបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅជប៉ុនក៏ច្រើនដែរ ដែលមកដល់ពេលនេះ កម្មសិក្សាការីកម្ពុជាមានប្រ ហែលជាង ៨ពាន់នាក់ កំពុងធ្វើកម្មសិក្សានៅទីនោះ ដែលនៅជប៉ុន មានកម្លាំងពលកម្មច្រើនទាក់ទងទៅនឹងឧស្សាហកម្ម កសិកម្ម សេវាកម្ម និងថែទាំមនុស្សចាស់ជាដើម។
បើតាមការបញ្ជាក់ ពីឯកឧត្តម ងុយ រិទ្ធ នាយករងខុដ្ឋកាល័យឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា ក្រុមហ៊ុននេះ នឹងរៀបចំដំណើរការផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតវ័យក្មេង ទទួលបានឳកាសទៅធ្វើការនៅជប៉ុនជាមួយនឹងក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុន SONY ក្រុមហ៊ុនPANASONIC ក្រុមហ៊ុន HONDA និង ក្រុមហ៊ុនTOYOTAជាដើម។ ក្រុមហ៊ុននេះបានផ្តល់ឳកាសទៅដល់ប្រទេសជាច្រើននៅក្នុងតំបន់ ហើយបច្ចុប្បន្នក្រុមហ៊ុននេះបានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជាដែរហើយ។
ឯកឧត្តម ងុយ រិទ្ធ បញ្ជាក់ថា យុវជន និស្សិតកម្ពុជា នឹងទទួលបាននូវឳកាសចេញទៅធ្វើការនៅជប៉ុន ជាមួយក្រុមហ៊ុនធំៗ រយៈពេលពី៥ទៅ១០ឆ្នាំ។ នេះជាឳកាសដែលមិនធ្លាប់មានពីមុន ដោយសារពីមុន កម្ពុជាបញ្ជូនត្រឹមជាសិក្ខាកាម ឬ ជាអ្នកហាត់ការទេ មិនទាន់បានទទួលទិដ្ឋការការងារនៅឡើយទេ ។ ប៉ុន្តែក្រុមហ៊ុននេះផ្តល់ឳកាសឲ្យយុវជនកម្ពុជាទទួលបាននូវទិដ្ឋការការងារតែម្តង ធ្វើការបានរហូតពី៥ទៅ១០ឆ្នាំឯណោះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍