Connect with us

រឿងភាគព្រេងនិទានខ្មែរ ស្រីក្ងោកមាស ឈានដល់ទីបញ្ចប់នៅចុងសប្តាហ៍នេះហើយ

រឿងព្រេងនិទានខ្មែរ ស្រីក្ងោកមាស ដែលបងប្អូនអ្នកនិយមតាមដានទស្សនារឿងភាគរបស់ស្ថានីយទូរទស្សន៍ CTN តែងតែទស្សនានៅរៀងរាល់ថ្ងៃចុងសប្តាហ៍នោះ នឹងឈានចូលដល់ទីបញ្ចប់នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះហើយ។

កាលពីភាគមុន ទស្សនិកជនប្រាកដជាបានដឹងថា លោកប្តី សន ត្រូវបានមេទ័ពរាជវាំងចាប់ខ្លួន ដោយសារតែប្រពន្ធជើងល្អរបស់ខ្លួន គឺនាងធានី នាងចាន់ទី ធ្វើជាសាក្សី ដោយមិនគិតពីលទ្ធផលចុងក្រោយរបស់លោកប្តីខ្លួន ថាអាចមានទោសដល់កម្រិតណានោះឡើយ ដោយសារមូលហេតុចាប់ សត្វក្ងោករបស់ព្រះរាជា។ ជាក់ស្តែង សត្វក្ងោកមួយនេះ គឺជាក្ងោកដ៏ពិសេសរបស់ព្រះរាជា ចំណែកទោសនេះ គឺមិនអាចលើកលែងបានទេ គឺសន នឹងត្រូវកាត់ទោសប្រហារជីវិតជាមិនខាន។

ទោះជាយ៉ាងណា លោកប្តី សន ក៏នៅមានប្រពន្ធដ៏ល្អ ២រូបទៀត គឺសុភាព និងនារី ដែលប្រកបដោយព្រហ្មវិហារធម៌ គោរព ស្រលាញ់ប្តី តែងតែទៅសួរសុខទុក្ខប្តី តាមសូមអង្វរលោកមេទ័ព និងព្រះរាជា ធ្វើយ៉ាងណាក៏ពួកនាងសុខចិត្ត ត្បិតមិនចង់ឃ្លាតឆ្ងាយពីលោកប្តីរបស់ខ្លួននោះឡើយ។

តើលទ្ធផលចុងក្រោយរបស់ សន នឹងទៅជាយ៉ាងណា បើទោសរបស់ សន ធ្ងន់ធ្ងរបែបនេះ? តើប្រពន្ធរបស់ សន អាចជួយខ្លួនរួចផុតពីការស្លាប់បានដែរ ឬទេ? ដូច្នេះ សូមទស្សនិកជនរង់ចាំតាមដាន ទស្សនារឿងភាគព្រេងនិទានខ្មែរ “ស្រីក្ងោកមាស” ភាគបញ្ចប់នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ២០២១ ចាប់ពីម៉ោង ៧យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ និងផេក CTN TV Drama ៕

អត្ថបទ៖ លីន រតនា

Loading...

ពេញនិយម