Connect with us

ក្រសួងបរិស្ថាន រៀបចំអោយមានការប្រណាំរថយន្តឆ្លងកាត់តំបន់អភិរក្ស ដើម្បីផ្សព្វផ្សាយពីសក្តានុពលនៃធនធានធម្មជាតិរបស់កម្ពុជា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃនេះ នឹងធ្វើសន្និសីទសារព័ត៌មាន ពីកម្មវិធីប្រណាំងរថយន្ត ដោយឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលី រេដ ២០១៨ ក្រោមប្រធានបទ រួមគ្នា ដើម្បីការពារ និង អភិរក្សធនធានធម្មជាតិនៅកម្ពុជា ។
បើតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ពីការប្រណាំរថយន្ត ឆ្លងកាត់តំបន់អភិរក្ស ដើម្បីផ្សព្វផ្សាយអោយសាធារណៈជន និង ប្រជាពលរដ្ឋ បានយល់ដឹងពីសក្តានុពល នៃតំបន់ការពារធម្មជាតិ ធនធានធម្មជាតិ និង ជីវម្រុះ ដែលមានដូចជាសត្វព្រៃ រុក្ខជាតិ ប្រភេទឈើ នានា ក៏ដូចជាបានដឹងពីភាពសម្បូរណ៍បែបនៃធនធានធម្មជាតិ និង ជីវិតរបស់ប្រជាសហគមន៍ ដែលកំពុងរស់នៅជុំវិញតំបន់ការពារធម្មជាតិ ។
ឯកឧត្តម សង្ឃឹមផងដែរថា តាមរយៈព្រឹត្តិការណ៍នេះ នឹងបំផុសអោយសាធារណៈជន នាំគ្នាចូលរួមការពារ និងអភិរក្ស ធនធានធម្មជាតិ ដែលមាននៅក្នុងប្រទេសកម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម