Connect with us

កម្ពុជា និង UNODC នឹងបើកការិយាល័យសម្រាប់ត្រួតពិនិត្យគ្រឿងញៀនតាមផ្លូវអាកាសនៅអាកាសយាន្តដ្ឋានអន្តរជាតិ ភ្នំពេញនៅដើមខែធ្នូ

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និង ភាគីអង្គការសហប្រជាជាតិ UN នឹងបើកសម្ភោធការិយាល័យ សម្រាប់ត្រួតពិនិត្យគ្រឿងញៀនតាមផ្លូវអាកាស នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅដើមខែធ្នូ ឆ្នាំ២០១៨ខាងមុខ ។
នេះបើតាមការបញ្ជាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងជំនួបជាមួយនឹងលោក ម៉ាក ស្ទេនទ្បេ (Mark Stanley) អ្នកសម្របសម្រួលតំបន់ នៃកម្មវិធីត្រួតពិនិត្យកុងតឺន័រ របស់អង្គការ UNODC ដោយបានធ្វើការពិភាក្សាការងារ ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីត្រួតពិនិត្យគ្រឿងញៀននៅតាមកំពង់ផែអន្តរជាតិ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងថា ភាគីទាំងពីរ បានជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធការពង្រឹង និងលើកកម្ពស់កិច្ចការងារនៃកម្មវិធីត្រួតពិនិត្យកុងតឺនរ័ រួមជាមួយការគាំទ្រឲ្យមានដំណើរការនូវយន្តការនេះ ប្រកបដោយនិរន្តរភាព ពីភាគីផ្តល់ជំនួយតាមរយ:អង្គការUNODC ។
ជាមួយគ្នានេះ លោកម៉ាក ស្ទេនឡេ តំណាងភាគី UN ក៏បានលើកឡើងពីការបំពាក់ឧបករណ៍សម្ភារ: សម្រាប់ដំណើរការការិយាល័យត្រួតពិនិត្យការដឹកជញ្ជូនតាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយត្រៀមសុំកិច្ចសហការដើម្បីបើកសម្ភោធការិយាល័យនៅដើមខែធ្នូឆ្នាំ២០១៨ខាងមុខនេះ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម