Connect with us

ឃើញសម្បុរខ្មៅៗបែបនេះទេ តែគល់ផ្សិតមួយនេះជាម្ហូបដ៏ពេញនិយមមួយប្រចាំហាងលក់ម្ហូបបួសដែលអតិថិជនមិនងាយរំលង

ម្ហូប៖ អ្នកដែលនិយមបរិភោគអាហារបួស ប្រាកដជាស្គាល់ច្បាស់ គល់ផ្សិតបួស ដែលមានឱជារសឈ្ងុយឆ្ងាញ់រកថាមិនត្រូវ។ គល់ផ្សិតបួស បានក្លាយជាមុខម្ហូបមួយដែលមានការពេញនិយមបំផុតក្នុងហាងលក់ម្ហូបបួស ដែលអតិថិជនភាគច្រើនមិនងាយរំលងម្ហូបមួយមុខនេះឡើយ។

ជាក់ស្តែង គល់ផ្សិតបួសនេះ បើមើលត្រឹមរូបរាងហាក់មិនទំនងប៉ុន្មានឡើយ ប៉ុន្តែប្រសិនជាបានភ្លក់ហើយ ច្បាស់ណាស់ថានឹងជាប់មាត់មិនខាន។ ម៉្យាងទៀត យើងក៏អាចផ្ទាប់ជាមួយសាឡាត់ ត្រសក់ ការ៉ុត ឬជីពងទាកូន ជ្រលក់ជាមួយទឹកជ្រលក់ ដែលអាចបង្កើនរសជាតិឱ្យរឹតតែឆ្ងាញ់ទ្វេដង។

អាហារបួសតែនាំមកនូវសុខភាពនេះ បានឆក់យកបេះដូងអ្នកដែលបានបរិភោគហើយឱ្យជាប់ចិត្តដោយសាររសជាតិមិនចាញ់មុខម្ហូបដទៃដែលមានសាច់សត្វប៉ុន្មានទេ។ ហាងលក់ម្ហូបបួស ក្នុងរាជធានីភ្នំពេញកន្លែងខ្លះ ឃើញមានអ្នកគាំទ្រខ្លាំង ជាពិសេសអ្នកធ្វើការតាមស្ថាប័ននានាដែលតែងមានវត្តមានកកកុញនាអាហារពេលថ្ងៃត្រង់ ដែលស្ទើរតែរកកន្លែងអង្គុយគ្មានទៀតផង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម