Connect with us

ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ ខ្វះតែ ៤% ទៀតនឹងបញ្ចប់ការសាងសង់ជាស្ថាពរ

ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ដែលជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ជូនចំពោះភាគីកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សម្រេចបាន ៩៦% ហើយគ្រោងនេះ នឹងដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ។

ស្ពាននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ។

ស្ពាននេះ មានប្រវែងសរុប ១.១៣១ ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ ត្រូវបានបើកការដ្ឋានកាលពី ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងស្ពាននេះ សាងសង់ឡើងដោយក្រុមហ៊ុនសំណង់ សៀង ហៃគ្រុប (Shanghai Construction Group) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។ តាមគ្រោងការស្ថាបនានេះ នឹងត្រូវចំណាយរយៈពេល ចំនួន៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨។

សូមជម្រាបថា ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ គឺជាស្ពានទី៨ ដែលជាគម្រោងជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម