ថ្មីៗតារាសម្ដែងដែលមានភាពទាក់ទាញនៅស្មាមញញឹមគឺ កញ្ញា ម៉ាក់ សែនសូនីតា បានបើកភោជនីយដ្ឋានមួយកន្លែង ដែលចំណាយអស់ជិត១០ម៉ឺនដុល្លា
ភ្នំពេញ: ពិតជាមិនគួរឲ្យជឿថាតារាសម្ដែងវ័យក្មេងស្រស់ស្អាតម្នាក់ហ៊ានចំណាយលុយជិត១០ម៉ឺនដុល្លា បើកភោជនីយដ្ឋានមួយកន្លែងមានឈ្មោះថា “ផែសមុទ្រ” ។
ទាក់ទងនឹងការបើកហាងខាងលើ កញ្ញា ម៉ាក់ សែនសូនីតា(តូតា)បានប្រាប់ក្រុមការងារ MYTV Plus ថានេះជាប្រាក់ញើសឈាមដែលគាត់បានសន្សំតាំងយូរមកហើយ។
បន្ថែមពីនេះកញ្ញា តូតា បានបប្រាប់បន្តទៀតថា «ការបើកភោជនីយដ្ឋាននេះគឺចំណាយថវិការរបស់ខ្លួនឯង មិនមានការជួយពីអ្នកណាទាំងអស់ »។
ទោះជាយ៉ាងណា រឿងនេះបានធ្វើអោយទស្សនិកជនជាច្រើននៅតែមាន មន្ទិលសង្ស័យថាកញ្ញាពិតជាមានអ្នកជួយ បើទោះជាកញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា នៅតែបញ្ជាក់ដូចខាងលើថា នេះជាលុយហោប៉ៅរបស់គាត់ពិត។
ហាងផែសមុទ្រនេះ គឺជាយីហោហាងដំបូងដែលកញ្ញាតូតា បើកលើផ្នែកអាហារដ្ឋាន ឬហាងម្ហូបអាហារសមុទ្រ ហើយក៏អាចនិយាយបាន ថាជាការសាកល្បងផងដែរ។
កញ្ញា តូតា បានបន្ថែមទៀតថា៖ «ការសម្ពោធភោជនីយដ្ឋាន “ផែសមុទ្រ” គឺចំណាយអស់ច្រើនគួរសម ព្រោះកញ្ញាធ្វើលក្ខណៈទ្រង់ទ្រាយធំ ដោយបានអញ្ជើញមិត្ត ជាសិល្បៈ និងបងប្អូនស្និទ្ធស្នាលជាច្រើន» ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍