Connect with us

Philippe Coutinho ទទួលបានការភ្ញាក់ផ្អើលពីមិត្តរួមក្រុមជម្រើសជាតិប្រេស៊ីលក្នុងថ្ងៃខួបកំណើត មុន FIFA World Cup 2018

កាលថ្ងៃពុធ គឹ​ជា​ថ្ងៃ​ខួប​កំណើត​វ័យ២៦ឆ្នាំ​របស់​ខ្សែ​​ប្រយុទ្ធ Philippe Coutinho។ ​ឱកាស​នោះ សមាជិកក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​ផ្ដល់ការភ្ញាក់ផ្អើល​ដល់​មិត្ត​រួម​ក្រុម​ខ្លួន​យ៉ាងរីករាយ។

​អំឡុង​ពេល​សម្រាក​ពី​ការ​ហ្វឹក​ហាត់​ត្រៀម​ FIFA World Cup, Coutinho បាន​អង្គុយ​លេង​លើ​ទី​លាន ដោយ​មិនដឹងខ្លួន។ បន្តិច​ក្រោយ​មក​ ស្រាប់​តែកីឡាករទាំងអស់ បាន​នាំ​គ្នា​គប់​ពង​មាន់ បាត​ម្សៅ​នំ និង​បាញ់​ទឹក​ទៅ​លើ​រូប​គេ​តែ​ម្ដង។

​ហេតុការណ៍​នេះ Coutinho មិន​​បាន​ខឹង​សម្បា​រអ្វី​ឡើយតែគេបាន​បង្ហាញ​ភាពសប្បាយចិត្ត​ទៅវិញ។ ក្រៅពី Coutinho, Neymar ក៏ត្រូវមិត្តរួមក្រុមព្រួតគប់ពងមាន់ដូចគ្នាផងដែរ។ប្រេស៊ីល​នឹង​ត្រូវប្រកួត​បើក​ឆាក World Cup ២០១៨ នៅពូល E របស់ខ្លួន​ដោយ​ប៉ះ​ជាមួយ ស្វីស នា​ថ្ងៃ​ទី ១៨ មិថុនា​ខាង​មុខ មុន​ជួប​ជាមួយ​កូស្តារីកា ៤ ថ្ងៃ​បន្ទាប់ ខណៈ​នឹង​ត្រូវ​លេង​ជាមួយ​ស៊ែប​នៅ​ថ្ងៃ​ទី ២៨៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com