Connect with us

ភាពយន្តខ្នាតខ្លី ចំនួន៤០រឿងនឹងដាក់បញ្ចាំងជូនទស្សនាដោយសេរីនាសាលសន្និសីទចតុមុខ

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី២នឹងចាប់ផ្តើមបើកនៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៨ ដល់ថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះជាលើកទី២ហើយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំមហោស្រពនេះឡើងដើម្បីផ្តល់ឱកាសដល់យុវផលិតករខ្មែរ ដែលស្រលាញ់វិស័យភាពយន្ត បានចូលរួមប្រកួតប្រជែងសម្ថភាពស្របតាមគោលការណ៍ (ភាពយន្តខ្នាតខ្លីជាជំហ៊ានឆ្ពោះទៅភាពយន្តខ្នាតវែង)។
សូមបញ្ជាក់ថា ខ្សែភាពយន្តខ្នាតខ្លីចំនួន៤០ចំណងជើង នឹងដាក់បញ្ចាំងជូនមហាជនទស្សនាដោយសេរី នាសាលសន្និសីទចតុមុខ ចាប់ពីថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៨នេះតទៅ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម