តារាចំរៀងកូរ៉េ កញ្ញា Hyosung បានឆ្លើយតបភ្លាមៗទៅនឹងការប្តឹងរបស់ផលិតកម្ម TS Entertainment
អតីតសមាជិកក្រុម SECRET កញ្ញា Jeon Hyosung បានចេញសេចក្តីថ្លែងការណ៍មួយដើម្បី ឆ្លើយតបនឹងការប្តឹងរបស់ ផលិតកម្ម TS Entertainment ពីការបន្តរឿងក្តីប្រឆាំងនឹង កញ្ញា Hyosung ចូលផលិតកម្មថ្មី ដោយមិនទាន់ចប់កិច្ចសន្យាចាស់ ។
តារាចម្រៀងកូរ៉េខាងត្បូង កញ្ញា Hyosung បានចុះកិច្ចសន្យាថ្មីជាមួយនឹងផលិតកម្ម TOMMY & PARTNERS បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការឱ្យផ្អាកបណ្ណោះអាសន្នជាមួយកិច្ចសន្យាចាស់ ជាមួយ TS Entertainmet ។ តែទោះជាយ៉ាងណាក៏ដោយ ផលិតកម្ម TS Entertainment បាននិយាយថាកិច្ចសន្យារបស់នាងនៅតែមានសុពលភាពដដែល ហើយក៏បានចោទនាងថាបានរំលោភបំពានលើកិច្ចសន្យារបស់ផលិតកម្ម TS Entertainment។
ផលិតកម្ម TS Entertainmet បានលើកឡើងថា កិច្ចសន្យាថ្មីរបស់ កញ្ញា Hyosung មិនត្រូវបានផ្អែកលើសេចក្តីសម្រេចរបស់តុលាការនោះទេ ។ ប៉ុន្តែហេតុអ្វីតុលាការ បែរជាសម្រេចចិត្តរព្យួរកិច្ចសន្យាផ្តាច់មុខរបស់ កញ្ញា Hyosung ជាមួយ TS Entertainment ទៅវិញ ជាហេតុធ្វើអោយ ផលិតកម្ម TS Entertainment កើតទុក្ខមិនសុខចិត្ត ។ ការសម្រេចចិត្តព្យួរកិច្ចសន្យារបស់ កញ្ញា Hyosung ត្រូវបានធ្វើឡើងដោយតុលាការ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨។
ផលិតកម្ម TS Entertainment មិនអើពើនឹងការសម្រេចរបស់តុលាការនោះទេ និងបានទទូចអោយតុលាការពិនិត្យមើលជាថ្មី លើកិច្ចសន្យាផ្តាច់មុខដែលមានស្រាប់ ព្រោះវានៅមានសុពលភាពនៅឡើយនោះទេ ។
អ្នកតំណាងផ្នែកច្បាប់របស់តារាចម្រៀងកូរ៉េ កញ្ញា Hyosung គឺលោក Park Jeongho បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដើម្បីតបទៅនឹងការប្តឹងរបស់ផលិតកម្ម TS Entertainment។
កញ្ញា Hyosung បានបង្ហាញខ្លួនដំបូងជាមួយមេធាវីរបស់នាង នៅក្នុងឆ្នាំ ២០០៩ ម្តងរួចមកហើយ ប៉ុន្តែបានចូលក្នុងជម្លោះផ្លូវច្បាប់នៅក្នុងឆ្នាំ ២០១៥ ហើយជម្លោះនេះនៅទីបំផុតបាននាំឱ្យតុលាការសម្រេចផ្អាកកិច្ចសន្យាដាច់ដោយឡែកពីគ្នារបស់នាងនៅខែកញ្ញាឆ្នាំ ២០១៨៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍