Connect with us

គ្រូបង្វឹកក្រុមជម្រើសជាតិប៉ូឡូញថា ខ្សែការពារ Kamil Glik នឹងត្រឡប់មកការហ្វឹកហាត់ពេញលេញវិញនៅ៥ថ្ងៃទៀតសម្រាប់ FIFA World Cup 2018

ខ្សែការពារជម្រើសជាតិប៉ូឡូញ Kamil Glik ដែលមានរបួសកាលសប្តាហ៍មុន នឹងអាចវិលត្រឡប់ មកកាន់ការហ្វឹកហាត់ យ៉ាងពេញលេញវិញ​នៅប្រមាណ៥ថ្ងៃទៀត នេះបើតាមការអះអាងពីគ្រូបង្វឹក លោក Adam Nawalka កាលពីថ្ងៃពុធ។

កីឡាករ វ័យ៣០ឆ្នាំ ដែលជាកូនសោសំខាន់មួយរូបរបស់ប៉ូឡូញ បានរងរបួសស្មា ដោយចៃដន្យ កំឡុងការហ្វឹកហាត់។ មានការព្រួយបារម្ភថា រូបគេ អាចប្រើពេលយ៉ាងហោចណាស់ ៦សប្តាហ៍ដែរ ដើម្បីមានសម្បទាល្អឡើងវិញ។

យ៉ាងណាក្តី ក្រោយធ្វើដំណើរមកដល់ទីក្រុង Sochi ដែលជាមូលដ្ឋានរបស់ពួកគេកំឡុង World Cup, Kamil Glik អាចហ្វឹកហាត់បានវិញ តែគ្រាន់តែមិនពេញលេញតែប៉ុណ្ណោះ។

ក្រុម​ជម្រើសជាតិប៉ូឡូញ នឹងចាប់ផ្តើម ការប្រកួត World Cup ពូល H ដោយជួបសេនេហ្កាល់នៅថ្ងៃទី១៩ មិថុនា មុនទៅជួបកូឡុំប៊ី នៅថ្ងៃទី២៤ ហើយចុងក្រោយ ជួបជប៉ុននៅថ្ងៃទី២៨ មិថុនា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com