ប៉ាៗផ្តល់ក្តីស្រឡាញ់ដល់កូនស្រីរបស់ខ្លួន និងប្រពន្ធ ពេលកំពុងជាប់ធ្វើចត្តាឡីស័ក
ភ្នំពេញ៖ ពិតជាគួរឱ្យអាណិតដល់ក្មួយស្រីតូចច្រឡឹង ពេលដែលក្មួយស្រីត្រូវបានជាប់ចត្តាឡីស័ក ដោយសារពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ទោះជាក្មួយស្រីត្រូវបានក្រុមគ្រូពេទ្យដាក់ក្មួយនៅចត្តាឡីស័កក្តី ក៏ប៉ារបស់ក្មួយស្រី បានមកផ្តល់ក្តីស្រឡាញ់ នេះជាក្តីស្រឡាញ់ដ៏ធំរបស់ឪពុកដែលមានចំពោះកូន។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ “សេង ហ្គេកលី” បានសរសេររៀបរាប់បង្ហោះលើបណ្តាញសង្គមដូច្នេះថា៖ “ក្មេងស្រីតូចម្នាក់ត្រូវធ្វើចត្តាឡីស័កដែរ ព្រោះតែមានអ្នកជាប់ផ្ទះឆ្លងជំងឺកូវីដ១៩។ ដោយសារតែនឹកកូនស្រីរបស់ខ្លួនខ្លាំងពេក ថ្ងៃនេះប៉ារបស់គាត់ក៏បានមកលេង។
ម៉ាក់គាត់ក៏បាននិយាយថា…
កូន! ចេញទៅជួបប៉ាប៉ាទៅ…
ក្មេងស្រីតូចក៏ឆ្លើយថា ខ្ញុំខ្លាចប៉ូលីស…
ពីរនាក់ប៉ាកូន បានត្រឹមតែអង្គុយមើលមុខគ្នាពីចម្ងាយ
*ក្មេងស្រីតូចម្នាក់នេះគឺជាក្មួយស្រីរបស់ខ្ញុំ
*កុំភ្លេចការពារខ្លួនផងអ្នកទាំងអស់គ្នា ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីយើងអាចឆ្លងផុតស្ថានការណ៍ដ៏លំបាកមួយនេះទាំងអស់គ្នាបាន”។
ក្នុងរូបភាពប៉ុន្មានសន្លឹកនេះ បានធ្វើឱ្យមហាជនជាច្រើន ធ្វើចែករំលែកតៗគ្នា ក្រោយពេលឃើញប៉ារបស់ក្មួយស្រី បានផ្តល់ក្តីស្រឡាញ់ដល់កូនស្រី បន្ទាប់ពីកូនស្រីត្រូវបានជាប់ចត្តាឡីស័ក។ តើមានប៉ុន្មានអ្នកទៀតមានចិត្តដូចគាត់?
ប្រភព៖ សេង ហ្គេកលី
កែសម្រួល៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍