Connect with us

Edison Cavani ផ្ដួល Ronaldo និង Messi យកពានប្រអប់ជើងមាស Golden Foot ឆ្នាំ២០១៨

ខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិប Paris St Germain ឈ្នះពានរង្វាន់ប្រអប់ជើងមាស Golden Foot ឆ្នាំ២០១៨ និងបានធ្វើពិធីប្រគល់ពានរង្វាន់នៅម៉ូណាកូ។
កីឡាករជម្រើសជាតិអ៊ុយរុយហ្គាយវ័យ៣១ឆ្នាំបានប្រជែងឈ្នះ Cristiano Ronaldo, Lionel Messi និងមិត្តរួមជាតិ Luis Suarez ដើម្បីយកពានដ៏មានកិត្តិយសមួយនេះ។ Cavani បានផ្ដិតពុម្ពប្រអប់ជើងរបស់គេក្នុងដីឥដ្ឋមុនពេលទទួលពាននេះ។
សូមបញ្ជាក់ថា ពាន Golden Foot រៀបចំឡើងដោយ World Champions Club សម្រាប់ផ្ដល់ជូនកីឡាករបាល់ទាត់កំពុងប្រកបអាជីពដែលមានវ័យចាប់ពី២៨ឆ្នាំឡើងទៅ ដោយផ្ដោតលើសមិទ្ធផលកីឡាលេចធ្លោរបស់កីឡាកររូបនោះទាំងលក្ខណៈបុគ្គលនិងជាក្រុម និងបុគ្គលិកលក្ខណៈរបស់កីឡាករនោះផងដែរ។ កីឡាករម្នាក់អាចឈ្នះពាននេះបានតែ១ដងប៉ុណ្ណោះ។ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម