សហគ្រាស-គ្រឹះស្ថានណា ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ពុំបានសុំអនុញ្ញាតច្បាប់ នឹងរងការពិន័យជាប្រាក់ ១០លានរៀល
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់ក្រុមហ៊ុនសន្ដិសុខឯកជន ដែលមិនបានសុំអនុញ្ញាតច្បាប់ពីក្រសួងមហាផ្ទៃ នឹងត្រូវរងការពិន័យជាប្រាក់២០លានរៀល ខណៈដែលសហគ្រាស-គ្រឹះស្ថានណា ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ពុំបានសុំអនុញ្ញាតច្បាប់ពីសាលារាជធានី-ខេត្ត នឹងរងការពិន័យចំនួន ១០លានរៀល រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ។
ថ្លែងនៅថ្ងៃម្សិលម៉ិញនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រង សន្ដិសុខឯកជន ក៏បានអះអាងថា នឹងចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមហ៊ុនសន្ដិសុខណា ដែលនៅតែគឃ្លើនលួចបើកអាជីវកម្ម ប្រមូលផ្ដុំកម្លាំង ដោយខុសច្បាប់ និង គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់កំណត់ ។
លោក ឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់គ្រប់បណ្ដាក្រុមហ៊ុន និងសហគ្រាសសន្ដិសុខឯកជនទាំងអស់ មុននឹងដំណើរការ ដាច់ខាតត្រូវតែសុំគោលការណ៍ និង ច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធជាមុនសិន។
ក្រៅពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានណែនាំទៅកាន់ក្រុមហ៊ុនសន្ដិសុខឯកជនដែលផ្ដល់សេវាកម្ម និង សហគ្រាស-គ្រឹះស្ថាន ត្រូវចាត់បញ្ជូនភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាល តាមការស្នើសុំរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ស្របតាមអនុក្រឹត្យ ដែលភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែបានទទួលការបណ្ដុះបណ្ដាលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍