Connect with us

អុញនោះ កញ្ញា ឌី សូនីតា សុំនិយាយដើមប្រុសម្នាក់ តើបុរសម្នាក់នោះគាត់ធ្វើអ្វីខុស ទើបបានជាអោយគាត់និយាយដើមបែបនេះ ! (មានវីដេអូ)

ភ្នំពេញ ៖ មានការងើយឆ្ងល់មួយបានកើតឡើង ដោយសារតែមិនដឹងថា តើប្រុសម្នាក់ណាទៅដែលធ្វើអោយ កញ្ញា ឌី សូនីតា សូមធ្វើការនិយាយដើម និងបានបង្ហោះតាមបណ្តាញសង្គម ។ សាធារណៈជន ដាក់ការសង្ស័យថា ប្រហែលជាបុរសម្នាក់នោះពាក់ព័ន្ធនឹងរឿងអ្វីមួយហើយ ឬ ក៏រឿងស្នេហាក៏ដឹង ។
បើតាមសារលើបណ្តាញសង្គម Instagram របស់កញ្ញា ឌី សូនីតា បានបង្ហោះសារមួយ ដែលមានអត្ថន័យថា ” dysonita សុំនិយាយដើមប្រុសម្នាក់បានទេ? ? ? ដឹងថានិយាយដើមគេ វាមិនដែលល្អ តែបើមិននិយាយវាឆ្អែតដល់ករ ហើយបើប្រុសល្អ គេមិនធ្វើយ៉ាងហ្នឹង ។
សាររបស់កញ្ញា ក៏បានលើកឡើងទៀតថា ស្រឡាញ់ខ្ញុំ ដំបូងសុទ្ធតែថាខ្ញុំស្អាត អូនពូកែឆ្លាត ឆ្លាតហើយអូនសែនស្រស់ ។ ដល់ពេលបែកចិត្ត ភ្លេចពាក្យទាំងអស់ បងថាស្រីស្រស់ ទាល់តែរាងអូនស៊ិចស៊ី 😡😡😡😡 ។


ប៉ុន្តែអ្វីដែលធ្វើអោយសាធារណៈជនហួសចិត្តទៅវិញនោះ គឺនៅឃ្លាចុងក្រោយ កញ្ញា សរសេរថា + បទថ្មីរបស់ខ្ញុំ “ប៉ុណ្ណឹងបាននៅ” ? ? ? ស្អែកថ្ងៃត្រង់ខ្ញុំ នឹងចេញបទញាក់ ដែលនិពន្ធថ្មីលាយឡំនឹងភ្លេងខ្មែរផងដែរជូនបងប្អូនទុកកំសាន្តអារម្មណ៍ ខ្ញុំនឹងបង្ហោះក្នុងផេករបស់ខ្ញុំ Dy sonita ។
តាមពិត “សុំនិយាយដើមប្រុសម្នាក់” គឺជាបទចម្រៀងគាត់សោះ ។ តើបទថ្មីរបស់គាត់មានអត្ថន័យយ៉ាងណា ហើយពិរោះប៉ុណ្ណា មានតែរង់ចាំស្តាប់បទចម្រៀងទាំងអស់គ្នា ព្រោះគាត់ថា នឹងចេញក្នុងថ្ងៃនេះ នូវបទញាក់កន្ត្រាក់អារម្មណ៍ ។
កញ្ញា ឌី សូនីតា ក៏សុំអភ័យទោសផងសំរាប់ការសរសេរបែបនេះ ដែលនោះគ្រាន់តែជាអត្ថន័យបទចម្រៀងទេ និង សូមអោយទស្សនិកជន ជួយគាំទ្របទចម្រៀងនាងខ្ញុំផង ៕

សូមទស្សនាវិដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម