Connect with us

កញ្ញា វ៉ាន់ នីឡា រីករាយនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ទាក់ទងនឹងសំណុំរឿងជាមួយ អតីតគូរស្នេហ៍

ភ្នំពេញ ៖ ទីបំផុត អតីតៈគូរស្នេហ៍របស់កញ្ញា វ៉ាន់ នីឡា ត្រូវបានសាលាឧទ្ធរណ៍ប្រកាសសាលដីកា សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ។ ការសម្រេច នេះ នឹងធ្វើអោយលោក គុយ សិទ្ធីស័ក នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ សម្រាប់ការចែកចាយ រូបអាក្រាតកាយរបស់កញ្ញា វ៉ាន់ នីឡា ។
តាមបណ្តាញសង្គម កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា តារាចំរៀងដ៏ស្រស់ស្អាត សំលេងពិរោះ បានសម្តែងការសប្បាយ និងសាទរយ៉ាងខ្លាំង ចំពោះសាលដីការរបស់តុលារ កាលពីថ្ងៃ ៣១ ខែតុលា ឆ្នាំ២០១៨ របស់លោកចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ លោក ប៉ាក ច័ន្ទសំបូរ ដែលបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ លើសំណុំរឿងជនជាប់ចោទ លោក គុយ សិទ្ធីស័ក ក្នុងករណី ចែកចាយរូបអាក្រាត ដែលមើលទៅមិនសមរម្យ របស់កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា ។


កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា បានបង្ហោះសារថា “ក្រោយពីសាលាដំបូង ចេញសាលក្រមឲ្យសងសំណង និង ជាប់ទោស ។ ជនត្រូវចោទ បានប្តឹងមកសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ បានកោះហៅ តែជនត្រូវចោទ គុយ សិទ្ធីស័ក មិនបានចូលខ្លួនទេ មានតែមេធាវីគេ មកចូលរួម ហើយប្រាប់ថា ជនត្រូវចោទ នោះរវល់។ រហូតថ្ងៃនេះ ថ្ងៃ៣១ ខែតុលា ឆ្នាំ ២០១៨ សាលាឧទ្ធរណ៍ បានជំទាស់ការប្តឹងទាស់របស់ជនជាប់ចោទ។
កញ្ញា វ៉ាន់ នីឡា ក៏បានសូមអរគុណដល់សាលាឧទ្ធរណ៍ ដែលផ្តល់យុត្តិធ៌ម និង កិត្តយសដល់រូបគាត់ ដោយបដិសេធ ការប្តឹងទាស់ ។ តទៅនេះ កញ្ញា រង់ចាំមើលពីនីតិវិធីតទៅទៀត តើគេអាចប្តឹងដល់កំពូលទៀតទេ? ការរង់ចាំចំណាត់របស់តុលាការនេះ មានរយះច្រើនខែឆ្នាំហើយ កញ្ញាពិតជាងចង់បានយុត្តិធ៌មពេញលេញឆាប់ៗណាស់ ។


កញ្ញា វ៉ាន់ នីឡា ជឿថា ទោះបីជនត្រូវចោទ មានខ្នង មានខ្សែមេគុក មានគ្នាសុទ្ធតែខាងអ្នកច្បាប់ អ្នកចាប់ចង ពីចំហាយឪពុករបស់គេ ក៏គេមិនអាចគេចផុតពីច្បាប់បានដែរ ។ ច្បាប់ នឹងផ្តល់យុត្តិធម៌ដល់កញ្ញា ដើម្បីកុំឲ្យជននោះ រួចខ្លួនឲ្យសោះ ដែលជាការសម្អាតជនពាលក្នុងសង្គម និង កុំឲ្យជនពាលបានដៃ ប្រព្រឹត្តិល្មើស ហើយនៅតែដើររីករាយក្រៅគុក ដូចសព្វថ្ងៃនេះ។
កញ្ញា សូមអរគុណដល់បងប្អូនដែលតែងផ្តល់ការលើកទឹកចិត្តរហូតមក ហើយកញ្ញា នៅតែត្រូវការបងប្អូននៅក្បែរជានិច្ច ។
រឿងនេះ បានធ្វើអោយសាធារណៈជន មានការអបអរសាទរចំពោះកញ្ញា វ៉ាន់ នីឡា យ៉ាងខ្លាំង ហើយសូមអោយតុលាការដាក់ទោសជននេះ ទៅតាមផ្លូវច្បាប់ ធ្វើ ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម