Chelsea ត្រៀមលក់ខ្សែប្រយុទ្ធរូបនេះ ចេញនៅចប់រដូវកាលនេះ
អង់គ្លេស៖ Timo Werner អាចនឹងចាកចេញពីក្រុមតោខៀវ Chelsea នៅដើមរដូវក្តៅនេះ បន្ទាប់ពីបង្ហាញទម្រង់លេងមិនល្អ ចាប់តាំងពីមកដល់ក្របខណ្ឌណ Premier League ។
ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះ បានចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយក្រុមតោខៀវ នៅពេលដែលក្លិបទិញរូបគេពីក្លិប RB Leipzig ក្នុងតម្លៃប្រហែល ៤៥ លានផោនកាលពីរដូវក្តៅមុន។
ប៉ុន្តែប្រភពព័ត៌មានពីក្លិបតោខៀវបានប្រាប់ Football Insider ថា មានមនុស្សតិចណាស់ដែលរំពឹងថា Werner នឹងនៅបន្តជាមួយក្លិប។
យ៉ាងណាមិញ មានការរំពឹងទុកកាន់តែខ្លាំងឡើងថា កីឡាករអន្តរជាតិអាល្លឺម៉ង់នេះ នឹងវិលត្រឡប់ទៅស្រុកកំណើតរបស់គេវិញ នៅឆ្នាំក្រោយ ឬពីរឆ្នាំខាងមុខទៀត។
កីឡាករអន្តរជាតិអាល្លឺម៉ង់ Kai Havertz និង Werner ជាផ្នែកមួយដ៏សំខាន់ ក្នុងការចុះហត្ថលេខាដែលចំណាយទឹកប្រាក់ដល់ទៅ ២៥០ លានផោន ក្នុងការនាំយកពួកគេ និងកីឡាករផ្សេងៗមួយចំនួនទៀត មកចូលរួមតែកីឡាករទាំងនោះ មិនបានបង្ហាញអ្វីឱ្យសក្តិសមនៅឡើយទេ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍