FFC ប្រកាសពីកាលបរិច្ឆេទប្រកួតវគ្គជម្រុះជុំទី២ World Cup 2022 របស់ជម្រើសជាតិកម្ពុជា
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ FFC បានប្រកាសថា កាលបរិច្ឆេទ ៣ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិកម្ពុជា នៃការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញការប្រកួតដូចខាងក្រោម៖
បារ៉ែន ប៉ះ កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១
អ៊ីរ៉ាក់ ប៉ះ កម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១
កម្ពុជា ប៉ះ អ៊ីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១
សម្រាប់ទីតាំង និងម៉ោងប្រកួត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងជម្រាបជូនតាមក្រោយនៅពេលទទួលបានព័ត៌មានផ្លូវការ។
គួររំឭកថា កម្ពុជា បានស្ថិតនៅពូល C ដែលមាន អ៊ីរ៉ាក់ បារ៉ែន អ៊ីរ៉ង់ និង ហុងកុង ។ ឆ្លងកាត់៥ប្រកួត កម្ពុជា រកបាន ១ពិន្ទុ ដោយស្មើ១ និងចាញ់ ៤ ដែលការប្រកួតចុងក្រោយ គឺកម្ពុជា បានចាញ់ហុងកុង ដោយលទ្ធផល ២-០ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍