Cristiano Ronaldo ស៊ុត Hat-Trick ជួយ ព័រទុយហ្គាល់ តាមស្មើ អេស្ប៉ាញ នៅជំនួបបើកឆាក FIFA World Cup របស់ខ្លូន
នាទីលាន Fisht Olympic Stadium កណ្តាលទីក្រុង Sochi កាលពីយប់មិញ គឺជាការប៉ះគ្នារវាងក្រុមជម្រើសជាតិព័រទុយហ្កាល់ នឹងក្រុមជម្រើសជាតិអេស្ប៉ាញ នៅក្នុងការប្រកួត បើកឆាកពូល B ព្រឹត្តិការណ៍ FIFA World Cup 2018។
ការប្រកួតដ៏ជក់ចិត្ត ដំណើរការទើបតែបាន៤នាទី ខ្សែប្រយុទ្ធ Cristiano Ronaldo បានអូសបាល់ចូលតំបន់គ្រោះថ្នាក់ តែត្រូវខ្សែការពារ Nacho Fernandez ទាក់ជើង នាំអោយមានការទាត់បាល់ពិន័យ១១ម៉ែត្រ។ កីឡាករវ័យ៣៣ឆ្នាំបានស៊ុតបាល់ពិន័យនេះមិនខុសគោលដៅឡើយ ដើម្បីអោយព័រទុយហ្កាល់នាំមុខ១គ្រាប់។
អេស្ប៉ាញព្យាយាមវាយសម្រុកតាមសងស្មើវិញនាទីទី២៤ ដោយការស៊ុតចូលទីរបស់ Diego Costa។ ចុងតង់ទី១ គឺនាទីទី៤៤ ព័រទុយហ្គាល់បានទម្លាយសំណាញ់ទីរបស់អេស្ប៉ាញជាលើកទី២ដែលគ្រាប់បាល់នេះកើតចេញពី Cristiano Ronaldo ដដែលដើម្បីនាំមុខ ២-១។
មកដល់តង់ទី២ សមរភូមិវាលស្មៅដ៏ក្តៅគគុកនៅតែបន្ត តែនាទី៥៥ លទ្ធផលស្មើគ្នាកើតមានម្តងទៀត ដោយ ការស៊ុតពី Diego Costa ដដែល។ រំលងគ្នាតែ៣នាទី ខ្សែការពារ Nacho Fernendez បានស៊ុតយ៉ាងស្អាតដើម្បីអោយអេស្ប៉ាញនាំមុខវិញម្តង។ ក្រុមបញ្ចខែល បានបើកការវាយលុកទៅវិញ ហើយទីបំផុតក៏តាមស្មើតែម្តង ដោយបាល់ Free Kick របស់ Cristiano Ronaldo នៅនាទី៨៨។
៣ទល់នឹង៣ ជាលទ្ធផលបញ្ចប់ការប្រកួតនេះ។ នៅពូល B ព័រទុយហ្កាល់នឹងអេស្ប៉ាញ ឈរលេខ២មាន១ពិន្ទុ ដូចគ្នា ខណៈអឺរ៉ង់ នៅកំពូលតារាងមាន៣ពិន្ទុ ក្រោយយកឈ្នះម៉ារ៉ុកដែលនៅបាតតារាង ១-០។ រីឯលទ្ធផល១គូទៀតនៅពូល A គឺអ៊ុយរ៉ាហ្កាយបានយកឈ្នះអេស្ស៊ីប ១-០៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍