Connect with us

នៅប្រទេសកម្ពុជា ថ្នាំជក់បានសម្លាប់មនុស្ស ប្រមាណ ១ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពទេ នៅឆ្នាំ២០៣០ ខាងមុខ ថ្នាំជក់អាចនឹងសម្លាប់មនុស្ស៨លាននាក់ ក្នុង១ឆ្នាំ នៅក្នុងសាកលលោកទាំងមូល ដូច្នេះ៨០% នៃអ្នកស្លាប់ គឺស្ថិតនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍ។
យោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោក បង្ហាញថា មនុស្ស ៧លាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដែល បណ្តាលមកពី ការប្រើប្រាស់ថ្នាំជក់ ក្នុងនោះជិត ១លាននាក់ ជាអ្នកស្រូបផ្សែងបារីពីគេ។ ចំពោះប្រទេសកម្ពុជា ថ្នាំជក់បានសម្លាប់មនុស្ស ប្រមា ណ ១ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។ យោងតាមអនុក្រឹត្យលេខ៤៣ អនក្រ.បក ស្ដីពី វិធានការហាមជក់ ឬបង្ហុយផ្សែង នូវផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណ ជនណាជក់បារីនៅកន្លែងហាមឃាត់ត្រូវពិន័យ ២០ ០០០រៀល។
ទំហំទឹកប្រាក់នៃការផាកពិន័យ ក្នុងការអនុវត្តន៍បរិស្ថានគ្មានផ្សែងបារី នៅកម្ពុជាមានចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន តែមានសារសំខាន់យ៉ាងធំធេង ក្នុងការជួយការពារអាយុជីវិត និងកាត់បន្ថយចំនួនប្រជាជនកម្ពុជា ដែលបាត់បង់អាយុជីវិតជាង ១ម៉ឺន ក្នុងមួយឆ្នាំ។ គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីពិន័យ៧៥៨ដុល្លារអាមេរិក, វៀតណាមពិន័យ ១៣២-២៤១៨ ដុល្លារអាមេរិក ចំពោះម្ចាស់កន្លែងដែលមិនអនុវត្តតាមច្បាប់។


ក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈ វគ្គផ្ដាច់ព្រ័ត ការអនុវត្តបរិស្ថានគ្មានផ្សេងបារី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ហោ សារុន បានបញ្ជាក់ថា អ្នកស្លាប់ដោយសារបារីទាំងនោះ គឺបណ្ដាលឱ្យកើតជំងឺមហារីកសួត ដាច់សរសៃឈាមខួរក្បាល មហារីកមាត់ គាំងបេះដូង ក្រិនសរសៃឈាម មហារីកក្រពះ ប្លោកនោមជាដើម។ ឯកឧត្ដមបន្តថា ចំពោះស្ដ្រីដែលមានគភ៌ក៏អាច ធ្វើឱ្យទារកកើតមកខ្វះទម្ងន់ និងមានរាងមិនគ្រប់លក្ខណៈផងដែរ។
អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ក៏លើកឡើងទៀតថា ប្រទេសកម្ពុជា បានផ្ដល់សច្ចា ប័ន ចូលជាសមាជិកអនុសញ្ញា ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងការគាំទ្រ និងប្ដេជ្ញាអនុវត្តតាមគោលការណ៍ណែនាំ ដែលមានចែងក្នុងអនុសញ្ញា របស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងរួមចំណែកផលប៉ះពាល់ លើសុខភាព បរិស្ថាន និងសេដ្ឋកិច្ច៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម