Connect with us

Bayern Munich ដេញថ្លៃធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ UEFA Champions League 2021

ក្លិប Bayern Munich បានដាក់កីឡដ្ឋាន Allianz Arena ដើម្បីដេញថ្លៃ ធ្វើម្ចាស់ផ្ទះ ការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់ UEFA Champions League ឆ្នាំ២០២១។
កីឡដ្ឋានរបស់ក្លិបបាល់ទាត់នៅអាល្លឺម៉ង់នេះ ធ្លាប់ជ្រើសរើសជាម្ចាស់ផ្ទះ វគ្គផ្ដាច់ព្រាត់ UEFA Champions League ឆ្នាំ ២០១២ ដែលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រដែរ តែត្រូវចាញ់លើទឹកដីខ្លួនឯង ក្រោមថ្វីជើង Chelsea នៅវគ្គទាត់បាល់កាត់សេចក្តី។
យ៉ាងណាក្តី Bayern Munich ត្រូវប្រជែងនឹងក្លឹបរុស្ស៊ី Zenit St. Petersburg ដែលបានដាក់កីឡដ្ឋាន Krestovsky របស់ខ្លួន ក្នុងការប្រជែងដេញថ្លៃផងដែរ។
ដោយឡែក វគ្គផ្តាច់ព្រ័ត UEFA Champions League រដូវកាល 2018-19 នឹងធ្វើឡើងនាទីលាន Metrpolitano របស់ Atletico Madrid ថ្ងៃទី ០១ មិថុនា ឆ្នាំ២០១៩៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម