ឡានម៉ាកអង្គរ ដែលសេសសល់តាំងពីសម័យសង្គមរាស្ត្រនិយម មាននៅតែក្នុងទឹកដីស្រុកមោងឫស្សី ខេត្តបាត់ដំបងតែប៉ុណ្ណោះ
រថយន្ត Angkor ប្រភេទ Mini bus ដែលផលិតនៅកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមអំឡុងទសវត្សរ៍ ឆ្នាំ១៩៦០ (១៩៥៥-១៩៥៦) ហើយត្រូវបានតម្លើងសារជាថ្មីនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយទុករចនាបទនៅដដែល។
បើតាមលោកពូ ដែលជាម្ចាស់រថយន្តមួយគ្រឿងក្នុងចំណោមរថយន្ត ដែលមានសល់ប្រហែល៤ គ្រឿង ដែលមានពណ៌ស ៣គ្រឿង និងទឹកក្រូច ១គ្រឿង បានរៀបរាប់ឲ្យយើងខ្ញុំដឹងថា រថយន្តនេះសល់តាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ប៉ុន្តែកៅអីអង្គុយ តួ ទ្វារ និងដំបូលរថយន្តពុកផុយអស់ទៅហើយ និងត្រូវបានជួសជុល រៀបចំតម្លើងសារជាថ្មី នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ យើងហ្នឹងទេ ដោយយកតាមគំរូឡានចាស់ប៉ុណ្ណោះ ប៉ុន្តែគ្រឿងម៉ាស៊ីន និងគ្រឿងក្រោមភាគច្រើនគឺជារបស់ដើមស្ទើរតែទាំងអស់ដោយមានផ្លាស់ប្ដូរគ្រឿងបន្លាស់មួយចំនួនដែរ។ បើតាមពត៌មានកន្លងមក បានឲ្យដឹងថាម៉ាសុីនដេីមរបស់វា គឺផលិតដោយក្រុមហ៊ុន Citröen របស់ប្រទេសបារាំង, ឯគ្រឿងបង្គុំផ្សេងៗទៀត គឺត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នរថយន្តទាំងនេះ ត្រូវបានគេប្រើសម្រាប់ដឹកទំនិញ និងអ្នកដំណើរទៅមកជាប្រចាំថ្ងៃ ពីទីរួមខេត្តបាត់ដំបង ទៅកាន់ផ្សារមោង ក្នុងស្រុកមោងឫស្សីតែប៉ុណ្ណោះ។
អត្ថបទ និងរូបថត៖ ក្រុមទេសចរខ្មែរ-Khmer Tourist
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍