តោះ! សហការបញ្ចប់កូវីដទាំងអស់គ្នា នឹងអាលបានធ្វើដំណើរកម្សាន្តវិញ ព្រោះធម្មជាតិនឹកអ្នកទាំងអស់គ្នាណាស់
កម្សាន្ត៖ មួយរយៈនេះ ដោយសារកូវីដ-១៩ កំពុងផ្ទុះខ្លាំង ដូចនេះហើយគ្រប់គ្នាត្រូវនៅផ្ទះដើម្បីបង្ការការរីករាលដាលវីរុសនេះកាន់តែខ្លាំង។ ជឿថា អ្នកចូលចិត្តធ្វើដំណើរកម្សាន្តមិនតិចនាក់ទេដែលនឹកសម្រស់ធម្មជាតិព្រៃភ្នំ សមុទ្រ ដែលជាកន្លែងអាចឱ្យគ្រប់គ្នារំសាយទុក្ខ និងភាពតានតឹងបាន។
ដូចនេះ ព្យាយាមសហការទាំងអស់គ្នាដើម្បីបញ្ចប់រីរុសរាតត្បាតឱ្យចប់ឆាប់ៗ នឹងអាលបានធ្វើដំណើរកម្សាន្តឡើងវិញ។ ជ្រុលនឹងខានដើរលេងយូរហើយ ចប់កូវីដពេលណាដើរឱ្យឆ្ងាយដល់ទឹកដីខេត្តកោះកុងតែម្តងទៅជាមួយទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយមានឈ្មោះ “ទឹកធ្លាក់ស្ទឹងពង្រូល”។
ទឹកធ្លាក់ស្ទឹងពង្រូល គឺជាតំបន់ធម្មជាតិមួយកន្លែងដែលមានដើមឈើខៀវស្រងាត់យ៉ាងច្រើន បង្កឱ្យបរិយាកាសទីនោះអំណោយផលជាទីបំផុត ជាមួយនឹងទឹកត្រជាក់ដូចទឹកអម្រិត អមជាមួយបរិយាកាសដ៏ស្រស់ត្រកាល អាចដកយកនូវភាពតានតឹងទាំងប៉ុន្មានចេញពីអារម្មណ៍អស់គ្មានសល់។
ក្រៅពីទឹកធ្លាក់ស្ទឹងពង្រូលហើយ ភ្ញៀវទេសចរ ក៏អាចទៅកម្សាន្តនៅតំបន់ជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណោះក៏មានអាហារឆ្ងាញ់ៗជាច្រើន ធានាថាជាប់ចិត្តមិនខាន៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍