Connect with us

អ្នកប្រដាល់ Anthony Joshua និង Tyson Fury ព្រមព្រៀងជួបគ្នាលើសង្វៀន

បរទេស៖ កំពូលអ្នកប្រដាល់អង់គ្លេសទាំង២រូបគឹ Anthony Joshua និង Tyson Fury បានយល់ព្រមប្រកួតគ្នា ដើម្បីបង្រួមខ្សែក្រវាត់៤ស្ថាប័ន IBF, WBO, WBA និង WBC ទម្ងន់ Heavyweight ។

Anthony Joshua បានយកឈ្នះកីឡាករប៊ុលហ្ការី Kubrat Pulev កាលពីចុងឆ្នាំមុន ដើម្បីការពារខ្សែក្រវាត់ WBA, IBF, WBO, និង IBO Heavyweight របស់ខ្លួន ហើយគេកំពុងសម្លឹងមើលខ្សែក្រវាត់ WBC ដែលកំពុងកាន់កាប់ដោយ Tyson Fury ថែមទៀត ដូចនេះហើយទើបពួកគេសម្រេចថា នឹងចុះកិច្ចសន្យាមកជួបគ្នានៅលើសង្វៀនតែម្តង។

ទោះបីយ៉ាងណា ចំពោះកាលបរិច្ឆេទ និង ទីតាំងនៃការប្រកួត មិនទាន់ត្រូវជ្រើសរើសជាផ្លូវការនៅឡើយទេ ដោយអ្នករៀបចំកម្មវិធី នឹងធ្វើការសម្រេចចិត្តនាពេលខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម