កម្ពុជា ស្នើរឥណ្ឌា វិនិយោគលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ផ្នែកព័ត៌មានវិទ្យា និងកសិកម្ម
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើរប្រទេសឥណ្ឌា ពិចារណា ក្នុងការវិនិយោគលើវិស័យអប់រំ តាមរយៈការបង្កើតសាកលវិទ្យាល័យបណ្តុះបណ្តាលធនធានមនុស្សផ្នែកព័ត៌មានវិទ្យា និងកសិកម្ម ដើម្បីលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា សំដៅទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងការធ្វើពិពិធកម្ម (ពង្រីក) កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកសំណើនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ម៉ានីកា ជែន (Manika Jain) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ក្នុងគោលបំ ណងពង្រឹង និងពង្រីកកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីកត្តាប្រឈមរបស់កម្ពុជា ជាពិសេសបញ្ហាកង្វះធនធានមនុស្ស ដែលមានគុណភាព ដើម្បីបម្រើគម្រោងវិនិយោគធំៗ និងបានស្នើសុំលោកស្រី ឯកអគ្គរដ្ឋទូត ជួយកៀងគរវិនិយោគិនឥណ្ឌា មកសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតសាកលវិទ្យាល័យ ដែលមានកម្មវិធីសិក្សាទាក់ទងព័ត៌មានវិទ្យា និងបច្ចេកទេសកសិកម្មទំនើប សម្រាប់និស្សិតកម្ពុជា ។
លោកស្រី ម៉ានីកា ជែន បានឯកភាពចំពោះការលើកឡើងរបស់ភាគីកម្ពុជា និងបានសន្យាថា នឹងនាំយកសំណើរនេះ ទៅជម្រាបរដ្ឋាភិបាល និងវិស័យឯកជនឥណ្ឌា ឱ្យចូលមកបណ្តាក់ទុនលើវិស័យអប់រំ និងវិស័យកសិកម្ម ដើម្បីចូលរួមលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល ។
បន្ថែមលើនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ លោកស្រី ក៏មានបំណងអញ្ជើញវិស័យឯកជនកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និង ជំនួបធុរកិច្ចសំខាន់ៗ នៅក្នុងប្រទេសឥណ្ឌា នាពេលខាងមុខផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍