Connect with us

ក្រសួងអប់រំ ផ្ដល់អំណាចដល់គណៈគ្រប់គ្រងសាលាទាំងអស់ មានសិទ្ធិផ្អាកដំណើរការសាលា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ មានសិទ្ធិផ្អាកដំណើរការជាបណ្ដោះអាសន្ន នៅតាមសាលាដែលសង្ស័យថាមានករណីឆ្លងវីរុសកូវីដ១៩ និងត្រូវរាយការណ៍ជូនអាជ្ញាធរអប់រំតាមលំដាប់ថ្នាក់។

សេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ក៏បានណែនាំថា ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរស័ព្ទទៅលេខ ១១៥ ជាបន្ទាន់។

មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួម សហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម