ពោតចំហុយ បង្អែមលាងមាត់ដ៏ឈ្ងុយឆ្ងាញ់ ថែមទាំងមានតម្លៃធូរទៀត
ម្ហូប៖ ពោតចំហុយ គឺជាបង្អែមលាងមាត់មួយដែលមានការពេញនិយមដែលយើងអាចទិញបានតាមកង់ដែលអ្នកលក់ធាក់លក់តាមផ្លូវ។ ពោត ដែលបានចំហុយក្លាយជាល្បាយស្អិតៗនេះ មានក្លិនឈ្ងុយ ដោយបន្ថែមជាមួយនឹងស្ករស ល្ង និងសាច់ដូងបន្តិចទៀត បានធ្វើឱ្យឱជារសកាន់តែឆ្ងាញ់ទ្វេដង។
អ្វីដែលសំខាន់ មិនត្រឹមតែជាបង្អែមដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែដូចលោកអ្នកដឹងស្រាប់ហើយថា ផ្លែពោត មានផ្ទុកប្រូតេអ៊ីនដែលជាសារធាតុចិញ្ចឹមសារពាង្គកាយ កាបូអ៊ីដ្រាតដែលជំនួយថាមពលដល់រាងកាយ កាកសរសៃដែលជួយសម្រួលការបន្ទោបង់ និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួនទៀតផង។ យ៉ាងណាមិញ សម្រាប់ពេលបច្ចុប្បន្ននេះ ពោតចំហុយ មិនសូវមានលក់ទូលំទូលាយដូចមុនឡើយ ប៉ុន្តែលោកអ្នកក៏នៅតែអាចស្វែងរកបានតាមរបងសាលាមួយចំនួនផងដែរ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍