មើលមិនចង់ស្គាល់ តាមពិតកញ្ញា វីរៈ និច សោះ! ពេលស្លៀកពាក់បែបប្រពៃណីចឹងទៅ ទស្សនិកជនសសើរមិនដាច់ពីមាត់
ភ្នំពេញ ៖ តារាចម្រៀង កញ្ញា វីរៈ និច បានធ្វើអោយទស្សនិកជនសសើរមិនដាច់ពីមាត់ នៅពេល ដែលបានឃើញរូបភាពកញ្ញា ស្លៀកសំលៀកបំពាក់បែបប្រពៃណី ។
ទស្សនិកជន ធ្លាប់តែបានឃើញកញ្ញា វីរៈ និច តារាចម្រៀងបែបយុវវ័យរូបនេះ ស្លៀកសំលៀកបំពាក់បែបស៊ិចស៊ី តែកម្របានឃើញគាត់ស្លៀកសំលៀកបំពាក់បែបប្រពៃណីណាស់ ។ ភាគច្រើន ដែលគេឃើញរូបភាពរបស់នាង គឺតាមរយៈកម្មវិធីសម្តែង និងប្រគុំតន្រ្តី ដែលកញ្ញា វីរៈ និច តែងតែស្លៀកសំលៀកបំពាក់បែបស៊ិចស៊ី ដែលត្រូវគ្នានឹងបទចម្រៀង បែបយុវវ័យ ។
ប៉ុន្តែ ថ្មីៗនេះ តារាចម្រៀងវ័យក្មេង កញ្ញា វីរៈ និច បានធ្វើឲ្យមហាជន អ្នកទស្សនាពេញចិត្តនិង គាំទ្រ យ៉ាងខ្លាំង នៅពេលបានឃើញរូបនាង ស្លៀកពាក់បែបប្រពៃណី ដែលមើលទៅដូចជា សមរម្យ ថ្លៃថ្នូរ និងបង្ហាញនូវភាពស៊ិចស៊ី ដូចដែលកញ្ញាធ្លាប់ឡើងច្រៀងម្តងៗ ។
សំរាប់អ្នកគាំទ្រនូវបទចម្រៀងរបស់កញ្ញា បានលាន់មាត់ថា កញ្ញាពិតជាមានរូបរាងតូចច្រឡឹងគួរឲ្យស្រលាញ់ ថែមទាំងសម្រស់ស្អាតតែម្តង ជាពិសេស នៅពេលដែល កញ្ញា ស្លៀកនូវសម្លៀកបំពាក់ឈុតបុរាណ ព្រោះគាត់សង្កេតមើលវាពិតជាស្រស់ស្អាត ប្លែកខុសពីរាល់ដង ។
បើទស្សនិកជនក្រឡេកមើលទៅការតុបតែងខ្លួនរបស់កញ្ញា វីរៈ និច មិនធម្មតាទេ ព្រោះកញ្ញាកម្រស្លៀកពាក់ឈុតបុរាណនេះណាស់ ។ តាមពិត កញ្ញា ចង់ឲ្យទស្សនិកជន និងអ្នកគាំទ្រកញ្ញា ពេញចិត្ត និងគាំទ្រកញ្ញាគ្រប់ពេល ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍