Connect with us

មានអ្នកចង់ធ្វើបាប ឌួង ម៉ានិច មែនទេ បានជាគាត់បង្ហាញកំហឹង តាមរយៈបណ្តាញទំនាក់ទំនង សង្គម

ភ្នំពេញ ៖ ទស្សនិកជន បានបង្ហាញការភ្ញាក់ផ្អើលមែនទែន និង មានការងើយឆ្ងល់ចំពោះសារ របស់កញ្ញា ឌួង ម៉ានិច ដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ។ ទស្សនិកជន ក៏ ចង់ដឹងផងដែរ ថា តើមានរឿងអ្វីកើតឡើង ចំពោះកញ្ញា ឌួង ម៉ានិច ។ តើសាររបស់កញ្ញា ម៉ានិច សរសេរអ្វីខ្លះ?
តាមរយៈសារលើបណ្តាញ Instagram កញ្ញា ឌួង ម៉ានិច បានសរសេរថា “បើខ្ញុំជំពាក់អ្នកណាម្នាក់ខ្ញុំនឹងសង តែកុំភ្លេចរាល់អ្វីដែលអ្នកជំពាក់ខ្ញុំ ។ មនុស្សខ្ញុំស្លូតទេ តែកុំប៉ះខ្ញុំប្រយ័ត្នរលាក ធ្វើអីខ្លះមកលើខ្ញុំ? ខ្ញុំនៅស្ងៀម មិននិយាយ ខ្ញុំនៅតែញញឹម អ្នកគិតថាខ្ញុំល្ងង់? ? ? ទ្រាំធ្វើល្ងង់ ចាំមើលកលអ្នកឆ្លាត” ។
ទាំងអស់នេះ ជាអារម្មណ៍ពិតរបស់កញ្ញា ឌួង ម៉ានិច ចង់បង្ហាញអោយមនុស្សណាដែលចាំតែមើលងាយកញ្ញា ។ ក្រោយការបង្ហោះសារនេះ ទស្សនិកជន ជាច្រើន បាន Comment នៅលើ Instrgram របស់កញ្ញា និង បានសួរពីមូលហេតុពិតពីអ្នកដែលធ្វើអោយកញ្ញា ខឹងយ៉ាងនេះ ។
ទោះជាយ៉ាងណា កញ្ញា ឌួង ម៉ានិច មិនបានឆ្លើយតបច្រើនោះទេ គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ និងបានអរគុណ ចំពោះទស្សនិកជនដែលបារម្មណ៍ និង តែងតែគាំទ្រដល់កញ្ញា ៕

 
អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម