ការនាំចេញផលទឹកសាប នៅមិនទាន់ស្របតាមការចង់បានរបស់រាជរដ្ឋាភិបាល ខណៈចំណូល ក៏នៅមានកម្រិតទាប
ភ្នំពេញ ៖ របាយការណ៍ពីក្រសួងកសិកម្ម បានបង្ហាញថា កម្ពុជាប្រមូលប្រាក់ចំណូលពីសេវា នានាក្នុងវិស័យជលផលបានជាង ៣២ ម៉ឺនដុល្លារ ក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ ។
របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន ក៏បានបង្ហាញថា សម្រាប់វិស័យជលផល កម្ពុជា បាននាំចេញផលិតផលនេសាទស្រស់ជាង ១០ ០០០ តោន (ក្នុងចំណោមនោះផលិតផលកែច្នៃមានចំនួន ៣ ៩៧០ តោន) កើនឡើង ២០០ តោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ តែទោះយ៉ាងណា ការនាំចេញនេះ នៅមានកម្រិតទាប បើធៀបនឹងគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ធ្វើការនាំចេញផលទឹកសាបអោយបាន ២០ ០០០តោនក្នុងឆ្នាំ ២០១៨។
បើតាមផែនការប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល នឹងត្រូវប្រមូលចំណូលប្រមាណ ៧៥២ ២៤៩ ដុល្លារពីសេវានានាក្នុងវិស័យជលផលនៅឆ្នាំនេះ ។
អ្នកនាំពាក្យក្រសួងកសិកម្ម ដែលត្រូវបានដកស្រង់សម្តី បានឲ្យដឹងថា ប្រាក់ចំណូលពីវិស័យជលផល គឺជាផ្នែកមួយនៃចំណូលសម្រាប់ថវិកាជាតិ ដែលបានពីការពិន័យ ឬ តម្លៃសេវាពីការធ្វើជំនួញនៅក្នុងវិស័យនេះ ។ លោកថា ប្រាក់ចំណូលធ្លាក់ចុះបន្តិច ដោយសារបទឧក្រិដ្ឋនេសាទខុសច្បាប់ បានធ្លាក់ចុះ ដូច្នេះតម្លៃពិន័យ ក៏ធ្លាក់ចុះផងដែរ»។ លោកបន្តថា ការនាំចេញផលិតផលនេសាទ នឹងកើនឡើងត្រឹមខែធ្នូ បន្ទាប់ពីរដូវនេសាទ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍