Connect with us

កម្ពុជា កំពុងសហការជាមួយបណ្តាប្រទេសនានា ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន ជាពិសេសជាមួយឡាវ និង ថៃ

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អះអាងថា កំពុងតែសហការជាមួយនឹងបណ្តា ប្រទេសជិតខាង និង ក្នុងតំបន់ ដើម្បីពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន រួមនឹងការអនុវត្តភូមិសរ គ្មានគ្រឿងញៀន ។
តាមរយៈកិច្ចប្រជុំកាលពីពេលថ្មីៗនេះ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា ខ្លួន កំពុងសហការជាមួយប្រទេសជាប់ព្រំដែនកម្ពុជា និងបានចូលរួមយ៉ាងសកម្មក្នុងយន្តការត្រួតពិ និត្យគ្រឿងញៀន តាមរយៈ ការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងបទល្មើសគ្រឿងញៀន និង បង្ការទប់ស្កាត់ និងបង្រ្កាបការជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែន ។


ជាមួយនេះ អាជ្ញាធរជាតិ ក៏កំពុងអនុវត្តកម្មវិធី ភូមិសរ គ្មានគ្រឿងញៀន នៅតំបន់ព្រំដែនកម្ពុជាជាមួយនឹងប្រទេសឡាវ និង ព្រំដែនកម្ពុជា ជាមួយនឹងប្រទេសថៃ ដែលជាព្រំដែនមានការលួច ចរាចរនូវគ្រឿងញៀនខុសច្បាប់ ។
ក្រៅពីនេះ អាជ្ញាធរ ក៏កំពុងពង្រឹង និង ពង្រីកការិយាល័យទាក់ទំនង ព្រំដែន (BLO) នៅតំបន់ដែលទទួលរងការគំរាមកំហែងពីគ្រឿងញៀនផងដែរ ។
បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀននៅលើពិភពលោកនៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ការផលិតគ្រឿងញៀននៅក្នុងតំបន់ត្រីកោណមាស នៅតែមានការកើនឡើងយ៉ាងខ្លាំង ពិសេស ការផលិតគ្រឿងញៀនសំយោគ ដោយសានិន្នាការនៃការប្រើបំពានគ្រឿងញៀននៅលើពិភពលោក មានការប្រែប្រួល ហើយឥទ្ធិពលទាំងអស់នេះ ធ្វើឲ្យកម្ពុជា នៅតែបន្តទទួលរងផលប៉ះពាល់ពីការចរាចរគ្រឿងញៀនឆ្លងកាត់ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ភាគឦសាន ប្រទេសកម្ពុជានៅតែជាច្រកសកម្ម ដែលឈ្មួញតែងតែប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ជាមួយនឹងការចរាចរគ្រឿងញៀនឆ្លងកាត់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម