អ្នកគាំទ្ររំភើបរហូតស្រក់ទឹកភ្នែកក្រោយអឺរ៉ង់ឈ្នះម៉ារ៉ុកនៅ FIFA World Cup 2018
អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិអឺរ៉ង់បានអបអរយ៉ាងរីករាយ នៅក្រៅទីលាន Saint Petersburg ក្រោយក្រុមខ្លួនបានយកឈ្នះម៉ារ៉ុកនៅជំនួបបើកឆាកពូល B, FIFA World Cup 2018។
ជ័យជំនះនេះគឺត្រូវអរគុណដល់ ខ្សែប្រយុទ្ធ Aziz Bouhaddouz ដែលទម្លាយសំណាញ់ទីខ្លួនឯង នៅចុងម៉ោងនា ទី៩៥ ធ្វើអោយអឺរ៉ង់ឈ្នះម៉ារ៉ុកតែម្តង គឺ១-០។ នេះជាការឈ្នះទី២ របស់ពួកគេ នៅ World Cup ក្រោយឈ្នះលើកដំបូងនៅសហរដ្ឋអាមេរិក ឆ្នាំ១៩៩៨។ អ្នកគាំទ្រ មួយរូបឈ្មោះ Amir Ghorbani បញ្ចេញចំណាប់អារម្មណ៍ថា គេរីករាយឡើងហូរទឹកភ្នែកទៅហើយ ដែលអឺរ៉ង់បានឈ្នះ។
វាជាការប្រកួតដ៏អស្ចារ្យ ហើយកីឡាករពិតជាធ្វើបានល្អ។ សង្ឃឹមថាការប្រកួតជាបន្ត ក្រុមរបស់យើងនឹងនៅតែធ្វើបានល្អទៀត។ ជោគជ័យនេះ ធ្វើអោយអឺរ៉ង់ឡើងឈរកំពូលតារាងពូល B មាន៣ពិន្ទុ ខណៈម៉ារ៉ុកនៅបាតតារាង។ រីឯ ព័រទុយហ្កាល់និងអេស្ប៉ាញ នៅលេខ២ដូចគ្នា ក្រោយបានលទ្ធផលស្មើ ៣ទល់នឹង៣៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍