ថ្មីៗនេះ តារាចម្រៀង លោក សេម ទទួលបានការងារធំៗចំនួនពីរ ក្នុងពេលតែមួយ (មានវីដេអូ)
ភ្នំពេញ ៖ សេម គឺជាតារាចំរៀង និងសម្តែងមួយរូប ដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យតាមរយ:បទចំរៀងបែបមនោសញ្ចេតនា និង រឿងភាគមួយចំនួន ដែលបានចាក់បញ្ចាំងតាមទូរទស្សន៍ និង បណ្តាសង្គម Facebook ។
នាពេលថ្មីៗនេះលោក សេម ទើបតែទទួលបានការងារចំនួនពីរ គឺ លោក បានថតភាពយន្តភាគ រឿង “ឆន្ទា” អោយស្ថានីយទូរទស្សន៍ CTN និងការចេញជាបទចំរៀង OST នៅក្នុងសាច់រឿងផងដែរ ។
“ធ្វើតាមបេះដូង” ជាបទចំរៀងមួយបទ ដែលរៀបរាប់ពីទុក្ខកង្វល់របស់លោក សេម ចំពោះស្នេហា មិនសមបំណងដែលដកស្រង់ចេញពីរឿង “ឆន្ទា” ។ លោក បានព្យាយាមជំនះគ្រប់ឧបសគ្គ ជាពិសេសជញ្ជាំងវណ្ណៈគ្រួសារ ដើម្បីបានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់។
បទចំរៀង និងសាច់រឿងទាំងមួល នឹងត្រូវយកមកបង្ហាញជូនទស្សនិកជនទស្សនា នាពេលខាងមុខនេះ ដែលនឹងត្រូវចាក់បញ្ចាំងតាមរយៈស្ថានីយទូរទស្សន៍ CTN តែមួយគត់ ។
សូមទស្សនា Music Video នៅខាងក្រោមនេះ ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍