Connect with us

ការបំពាក់កៅអីសម្រេចបានជាង ១២.០០០កៅអី នៅកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ ការសាងសង់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រេចបានតាមផែនការដែលបានគ្រោងទុក ខណៈការបំពាក់កៅអីសម្រេចបានជាង ១២.០០០កៅអីហើយ គិតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។

ការបំពាក់កៅអីអង្គុយ សម្រាប់កីឡដ្ឋានធំ (Main Stadium) គឺនៅសល់ ៤០.០០០កៅអីទៀត ដោយក្នុង១ថ្ងៃៗសម្រេចបានប្រមាណ៨០០កៅអី ដោយការបំពាក់កៅអីនេះ នឹងអាចហើយរួចរាល់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២១។ ចំពោះការដាំស្មៅលើទីលានបាល់ទាត់ គឺបានដាំពេញទីលានរួចរាល់ហើយ នៅសល់តែផ្លូវរត់អត្តពលកម្មអមជុំវិញទីលានបាល់ទាត់ប៉ុណ្ណោះ ដែលតាមផែនការរៀបចំតុបតែងនានា កំពុងពន្លឿនឱ្យបានឆាប់រហ័សផងដែរ។

លោកអគ្គលេខាធិការបន្ថែមថា ខាងភាគីចិនកំពុងពន្លឿនផែនការសាងសង់នេះឱ្យបានឆាប់រហ័ស ដោយទាំងវិស្វករ កម្មករចិន-ខ្មែរទាំងអស់ ត្រូវបានអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឱ្យចេញចូលនោះទេ ពោលគឺអ្នកធ្វើការសាងសង់កីឡដ្ឋានធំនេះ ស្នាក់នៅ ហូបចុក នៅទីនេះតែម្តង។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកន្លែងប្រកួតកីឡាមួយភាគធំនៅទៅនោះដែរ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម