Connect with us

អ្នកប្រដាល់ Floyd Mayweather ចេញប្រកួតក្រៅប្រទេសលើកដំបូង ចំថ្ងៃឆ្លងឆ្នាំថ្មីដោយប៉ះអ្នកប្រដាល់ជប៉ុន

អ្នកប្រដាល់អាមេរិក Floyd Mayweather នឹងចេញប្រកួតក្រៅប្រទេសលើកដំបូង ដោយប៉ះជាមួយអ្នកប្រដាល់ជប៉ុនវ័យ២០ឆ្នាំ Tenshin Nasukawa នាទីក្រុង Saitama ប្រទេសជប៉ុន។
កីឡាករទាំងពីរនឹងប្រកួតក្នុងកម្មវិធី Rizin 14 ដែលដំណើរការ នៅថ្ងៃទី៣១ ខែធ្នូ ចំថ្ងៃឆ្លងឆ្នាំថ្មីតែម្ដង។ សម្រាប់ដំណឹងនេះអាចបញ្ជាក់បានថា នៅចុងឆ្នាំនេះ Floyd មិនមានការប្រកួតជាមួយ McGregor , Khabib Nurmagomedov ឬ Manny Pacquiao នោះទេ។
Mayweather វ័យ៤១ឆ្នាំបាននិយាយថា “ទម្ងន់និងច្បាប់នឹងត្រូវប្រកាស នៅសប្ដាហ៍ក្រោយ តែគេបានបដិសេធមិនប្រាប់ថាការប្រកួតនេះក្រោមលក្ខខណ្ឌប្រដាល់សកល ប្រដាល់សេរី ឬគុនចម្រុះ នោះទេ។”
Floyd Mayweather ប្រកួត៥០ដង មិនដែលចាញ់ទេ។ រីឯ Tenshin Nasukawa វិញ ទោះមានវ័យក្មេងជាង Mayweather ឆ្ងាយ តែគេមានបទពិសោធន៍ទាំងវាយសេរី និងគុនចម្រុះ។ គេឆ្លងកាត់ការប្រដាល់សេរីដោយមិនទាន់ចាញ់ទេ ចំនួន ២៧ប្រកួត មកហើយ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម